Covid-19

សហរដ្ឋអាមេរិក ត្រូវបានគេមើលឃើញថា មានករណីឆ្លង និងស្លាប់ដោយជំងឺកូវីដ-១៩ បង្កដោយវីរុសក្លាយពូជ កើនឡើងជាបន្តបន្ទាប់

វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ថា សហរដ្ឋអាមេរិក នៅតែបន្តមើលឃើញពី ការកើនឡើងនៃករណីជម្ងឺកូវីដ-១៩ ដែលបង្កឲ្យមានអ្នកស្លាប់ និងអ្នកសម្រាកព្យាបាល នៅមន្ទីរពេទ្យដែលមានវីរុសក្លាយពូជ និងភាពស្ទាក់ស្ទើរចំពោះការវ៉ាក់សាំង ។

ទីភ្នាក់ងារស៊ិនហួ បានរាយការណ៍ថា ប្រទេសនេះមានអត្រាជាមធ្យម ៣២.០០០ករណីថ្មីក្នុងមួយថ្ងៃ ដែលបានកើនឡើង ៦៦ភាគរយកាលពីសប្តាហ៍មុន និង១៤៥ភាគរយ ខ្ពស់ជាងអត្រាកាលពីពីរសប្តាហ៍មុន នេះបើយោងតាមការដកស្រង់ ទិន្នន័យពីសាកលវិទ្យាល័យ Johns Hopkins ។

ជាមធ្យមជនជាតិអាមេរិក ចំនួន២៥៨នាក់ បានស្លាប់ដោយសារជំងឺកូវីដ-១៩ នៅក្នុងមួយថ្ងៃ ក្នុងសប្តាហ៍នេះ គឺកើនឡើង ១៣ភាគរយ នៃអត្រាការស្លាប់ប្រចាំថ្ងៃកាលសប្តាហ៍មុន ។

បច្ចុប្បន្ននេះប្រជាជនប្រហែល ២៥.០០០នាក់ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យដោយមានជំងឺកូវីដ-១៩ នេះបើយោងតាមទិន្នន័យ ពីក្រសួងសុខាភិបាល និងសេវាពលរដ្ឋសហរដ្ឋអាមេរិក ដែលមានការកើនឡើង ២៦ភាគរយ កាលពីសប្តាហ៍មុន និង៥០ភាគរយកើនឡើងពី ២សប្តាហ៍មុន ។

យោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺអាមេរិក ហៅកាត់ (CDC) បានឱ្យដឹងថា សមាមាត្រនៃករណីដែល ត្រូវបានប៉ាន់ប្រមាណថា នៅតំបន់ដីសណ្តត្រូវបានគេព្យាករណ៍ថា នឹងកើនឡើងដល់ ៥៧,៦ភាគរយ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top