ព័ត៌មានអន្តរជាតិ

យោធាអាមេរិក ១៨នាក់ និងជនស៊ីវិល ៥នាក់ នៅលើទឹកដីកូរ៉េខាងត្បូង តេស្តឃើញវិជ្ជមានវីរុសកូរ៉ូណា

សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ថា កងកម្លាំងអាមេរិកប្រចាំនៅកូរ៉េ (USFK) បានឲ្យដឹងនៅថ្ងៃអង្គារនេះថា យោធារបស់សហរដ្ឋចំនួន ១៨នាក់ទៀត និងជនស៊ីវិលដែលមានការ ពាក់ព័ន្ធនៅក្នុងទឹកដីកូរ៉េខាងត្បូង បានតេស្តឃើញវិជ្ជមានជំងឺកូវីដ-១៩ ។

កងទ័ព USFK បានឲ្យដឹងនៅក្នុងសេចក្តីប្រកាសមួយថា មានអ្នកបម្រើការចំនួន ២៣នាក់បានបញ្ជាក់ថា ឆ្លងជំងឺកូវីដ-១៩ ចន្លោះពីថ្ងៃទី៩ និងថ្ងៃទី១៧ ខែកក្កដានេះ ។

ចំនួន៣នាក់ជាសមាជិក នៃក្រុមសេវាកម្ម នៅមូលដ្ឋានទ័ព Osan Air Base ហើយ៨នាក់ជាសមាជិកសេវាកម្មនៅឯ Kunsan Air Base ម្នាក់ជាសមាជិកបម្រើសេវាកម្ម និង២នាក់ ជាអ្នកម៉ៅការជនជាតិកូរ៉េខាងត្បូង នៅឯជំរុំ Camp Casey ហើយម្នាក់ជាជនស៊ីវិលបម្រើការងារ នៅក្រសួងការពារជាតិសហរដ្ឋអាមេរិក និងអ្នកម៉ៅការ២នាក់ទៀតនៅមូលដ្ឋាន K-16 ដែលបានធ្វើតេស្តវិជ្ជមានចន្លោះពីថ្ងៃទី៩ និងថ្ងៃទី១៧ ខែកក្កដា បន្ទាប់ពីមានលេចចេញរោគសញ្ញាជំងឺ ។

ចំនួន៣នាក់ជាសមាជិក បម្រើសេវាកម្មនៅឯជំរុញ Camp Casey និងសមាជិកបម្រើសេវាកម្មចំនួន ៣នាក់ នៅមូលដ្ឋានទ័ពអាកាស Kunsan Air Base បានធ្វើតេស្តឃើញវិជ្ជមានកាលពីថ្ងៃទី១៤ និងទី១៥ ខែកក្កដា ក្នុងអំឡុងពេលមានប៉ះពាល់នឹងអ្នកមានជំងឺ ។

ទីភ្នាក់ងារ យ៉ុនហាប់ បានរាយការថា សរុបអ្នកឆ្លងជំងឺក្នុងចំណោមកងទ័ព USFK បានកើនឡើងដល់១.០៨៥នាក់ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top