បរទេស៖រដ្ឋាភិបាលក្រុងអូតាវ៉ា កាលពីថ្ងៃចន្ទបានប្រកាសថានឹងអនុញ្ញាតិឲ្យពលរដ្ឋជនជាតិអាមេរិក ទាំងឡាយណាដែលទទួលបានវ៉ាក់សាំងពេញលេញ ក្នុងការធ្វើដំណើរចូលប្រទេសរបស់ខ្លួនបានចាប់ពីថ្ងៃទី៩ ខែសីហាខាងមុខនេះទាំងអ្នកដំណើរ មិនសំខាន់ក្តី។
នេះមានន័យថាអាជីវកម្មនៃប្រទេសទាំងពីរ ជាពិសេសការធ្វើដំណើរគ្រប់ប្រភេទ និងឧស្សាហកម្មអាកាសចរគឺអាចទាមទារឲ្យមានការលប់ចោល នូវការរឹតត្បឹតនៃការធ្វើដំនើរមិនចាំបាច់ជាផ្លូវការរវាងគ្នាដែលធ្លាប់បានដាក់ឲ្យបិទរឹតត្បិត តាំងតែពីខែមិនា ឆ្នាំ២០២០។
ដោយឡែកនៅក្នុងសេចក្តីប្រកាសដដែល ក៏បានបញ្ជាក់ដែរថាក្រុមអ្នកធ្វើដំណើរដែល មានប្រភពមកពីប្រទេសផ្សេងក្រៅពីអាមេរិកក៏អាចធ្វើដំណើរចូល មកកាណាដាផងដែរប៉ុន្តែចាប់ពីថ្ងៃទី៧ខែកញ្ញា៕ ប្រែសម្រួល៖ស៊ុនលី