ព័ត៌មានអន្តរជាតិ

ក្តៅៗ! យោធាចិន ព្រមានអំពីព្យុះ ដែលអាចបង្កឲ្យ បាក់ទំបន់វារីអគ្គីសនី

ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ថា កងទ័ពចិនបានព្រមានថា ទំនប់វារីអគ្គិសនីមួយ នៅភាគកណ្តាលប្រទេស “អាចនឹងបាក់នៅពេលណាក៏បាន” បន្ទាប់ពីរងការខូចខាតយ៉ាងធ្ងន់ធ្ងរ នៅក្នុងព្យុះដ៏ខ្លាំង ដែលបានសម្លាប់មនុស្ស យ៉ាងហោចណាស់១២នាក់ និងបាននាំតំបន់នេះ ទៅជាតំបន់ជាប់គាំងទៀតផង ។

អាជ្ញាធរអាកាសធាតុបានចេញ នូវការព្រមានខ្ពស់បំផុត សម្រាប់ខេត្តស្ថិតនៅភាគកណ្តាល មានខេត្តហឺណាន ខណៈភ្លៀងធ្លាក់ បណ្តាលឱ្យមានការរំខាន យ៉ាងរាលដាល និងការជម្លៀសប្រជាជន នៅតាមដងផ្លូវលិចទឹក ។

កាលពីល្ងាចថ្ងៃអង្គារ អង្គភាពប្រចាំតំបន់ នៃកងទ័ពរំដោះប្រជាជន បានព្រមានថា ទឹកភ្លៀងឥតឈប់ឈរ បានបណ្តាលឱ្យខូចខាត ប្រវែង២០ម៉ែត្រ នៅក្នុងទំនប់វារីអគ្គិសនី Yihetan នៅ Luoyang ដែលជាទីក្រុងមួយ ដែលមានប្រជាជន ប្រមាណ៧លាននាក់ ប្រឈមនឹងហានិភ័យ ថាវាអាចនឹងបាក់ទំនប់ នៅពេលណាមួយ ។

បញ្ជាការល្ខោនកណ្តាលរបស់ PLA បាននិយាយថាខ្លួន បានបញ្ជូនទាហាន ឱ្យអនុវត្តការឆ្លើយតបជាបន្ទាន់ រួមទាំងការបំផ្ទុះ និងការបង្វែរទឹកជំនន់។

នៅក្នុងសេចក្តីថ្លែងការណ៍នោះ បានដាក់ថា “នៅថ្ងៃទី២០ ខែកក្កដា ការខូចខាតប្រវែង២០ម៉ែត្រ បានកើតឡើងនៅឯទំនប់ Yihetan …ច្រាំងទន្លេត្រូវបាន ខូចខាតយ៉ាងខ្លាំង ហើយទំនប់នេះអាចនឹងបាក់ នៅពេលណាមួយ” ។

ទឹកជំនន់កើតមានជាធម្មតា ក្នុងរដូវវស្សារបស់ប្រទេសចិន ដែលបណ្តាលឱ្យមានភាពវឹកវរ ជារៀងរាល់ឆ្នាំ និងធ្វើឱ្យសំរាមកកស្ទះ តាមដងផ្លូវថ្នល់ លិចលង់ដំណាំ និងផ្ទះសម្បែង ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top