ព័ត៌មានអន្តរជាតិ

ខេត្ត ហេណាន ប្រទេសចិន រងគ្រោះព្យុះភ្លៀង បង្កជាទឹកជំនន់ លិចលង់ទីក្រុងជាច្រើន

ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ថា ភ្លៀងធ្លាក់ខ្លាំងបានវាយប្រហារ មកលើខេត្តហេណាន ដែលស្ថិតនៅភាគកណ្តាលប្រទេសចិន កាលពីថ្ងៃអង្គារ ដែលបានបណ្តាលឱ្យបាក់ច្រាំងទន្លេធំៗ ជន់លិចផ្លូវនានាក្នុងទីក្រុងជាច្រើន និងបិទវត្តសៅលីង ។

ខេត្ត ហេនណាន ជាមជ្ឈមណ្ឌលដឹកជញ្ជូនដ៏ធំមួយ ត្រូវបានវាយប្រហារដោយព្យុះចាប់តាំង ពីចុងសប្តាហ៍នៅក្នុងរដូវវស្សា ដែលបានកើតឡើងមិនធម្មតាទេ ។ សេវាកម្មរថភ្លើងត្រូវបានផ្អាក ខណៈដែលផ្លូវហាយវេស៏ ជាច្រើនត្រូវបានបិទហើយជើងហោះហើរ ពន្យាពេលឬលុបចោល ។

នៅទីរួមខេត្តហ្សេងចូវ ក្បែរច្រាំង នៃទន្លេលឿង យ៉ាងហោចណាស់ មានមនុស្ស៣នាក់បានស្លាប់ នៅពេលដែលព្យុះនេះបណ្តាល មកពីភ្លៀងធ្លាក់ចុះយ៉ាងគំហុក ។

វីដេអូដែលមិនបានបញ្ជាក់ច្បាស់ នៅលើបណ្តាញសង្គមបានបង្ហាញ អ្នកដំណើរនៅក្នុងរទេះភ្លើងក្រោមដី ដែលជន់លិចនៅកណ្តាល ទីក្រុងហ្សេងចូវ ដោយកាន់ដៃគ្នានៅពេលទឹកឡើង ដល់កម្ពស់ស្មា ហើយអ្នកខ្លះឈរនៅលើកៅអីទៀតផង ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top