Covid-19

ថ្ងៃនេះប្រេស៊ីល មានអ្នកស្លាប់ ដោយសារជំងឺកូវីដ-១៩ រហូតជាង ១៤០០នាក់

រីយ៉ូ៖ ប្រភពពីក្រសួងសុខាភិបាលបានឲ្យដឹងថា ប្រទេសប្រេស៊ីល បានចុះបញ្ជីចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ចំនួន ១៤២៤ នាក់បន្ថែមទៀត ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះដែលបង្កើនចំនួនអ្នកស្លាប់ជាតិកើនឡើងដល់ ៥៤៤,១៨០ នាក់ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

យោងតាមការចុះផ្សាយដោយក្រសួងសុខាភិបាលប្រេស៊ីល បានឲ្យដឹងថា មានករណីឆ្លងថ្មីចំនួន ២៧,៥៩២ករណី ត្រូវបានរកឃើញ ដោយបាននាំយកចំនួនអ្នកឆ្លងសរុបកើនឡើងដល់ ១៩,៤១៩,៤៣៧ ករណីទូទាំងប្រទេស។

បច្ចុប្បន្នប្រេស៊ីល មានចំនួនអ្នកស្លាប់ដោយសារជំងឺរាតត្បាតខ្ពស់ លំដាប់ទី ២ នៅលើពិភពលោកបន្ទាប់ពីសហរដ្ឋអាមេរិក និងចំនួនអ្នកឆ្លហច្រើនជាងគេបន្ទាប់ពី សហរដ្ឋអាមេរិក និងឥណ្ឌា។

ក្រសួងបានឲ្យដឹងថា ប្រទេសអាមេរិកខាងត្បូងមួយនេះ ដែលកំពុងជួបប្រទះនូវរលកនៃការឆ្លងថ្មីជាមួយមន្ទីរពេទ្យ ដែលគ្របដណ្ដប់ដោយអ្នកជំងឺមានអត្រាមរណភាព ប្រហែលជា ២៥៩ នាក់ក្នុងចំណោមប្រជាជន ១០០,០០០ នាក់។

គួរបញ្ជាក់ថា ប្រជាជនប្រមាណ ១២៤,៣ លាននាក់នៅក្នុងប្រទេសប្រេស៊ីល បានទទួលវ៉ាក់សាំងបង្កាជមងឺកូវីដ-១៩ យ៉ាងហោចណាស់មួយដូស ហើយប្រជាជនជាង ៣៤,៣ លាននាក់បានទទួលថ្នាំបង្ការពេញលេញ៕

To Top