ព័ត៌មានអន្តរជាតិ

ឈីលី ប្រកាសអនុញ្ញាតិឲ្យប្រើប្រាស់វ៉ាក់សាំង Sputnik V ជាបន្ទាន់

បរទេស៖កាលពីថ្ងៃពុធម្សិលមិញនេះ ប្រទេសឈីលីបានប្រកាសផ្តល់ សិទ្ធក្នុងការប្រើប្រាស់វ៉ាក់សាំង របស់រុស្សី Sputnik V ក្នុងកម្រិតបន្ទាន់ហើយ នៅក្នុងប្រទេសរបស់ខ្លួន។

ប្រធានបណ្តោះអាសន្នវិទ្យាស្ថានជាតិសុខភាព សាធារណៈលោក Heriberto Garcia បានថ្លែងនៅក្នុងសន្និសិទកាសែតមួយថា លទ្ធផលនៅក្រោយការធ្វើតេស្តនិងសិក្សាបានបង្ហាញថាវ៉ាក់សាំងរុស្សីនេះមានគុណភាពល្អទាំងសុវត្ថិភាព និងប្រសិទ្ធភាពហើយឈីលីនឹង ប្រើប្រាស់វាទៅលើ ពលរដ្ឋរបស់ខ្លួន ដែលមានអាយុលើសពី១៨ឆ្នាំឡើង។

គួរឲ្យដឹងដែរថាគិតត្រឹមថ្ងៃអង្គារ ពលរដ្ឋឈីលីសរុបប្រមាណជា១២ ៥២៩ ៧២០នាក់បានទទួលការចាក់វ៉ាក់សាំង ដូសដំបូងរួចរាល់ហើយនិងប្រមាណជា ១១ ៧៥៨ ៦២៦ នាក់ទៀតបានទទួលវ៉ាក់សាំងដូសទី២ ខណៈដែលករណីឆ្លងសរុបមានទៅដល់១ ៦០២ ៨៥៤នាក់ បាត់បង់ជីវិត ៣៤ ៦១១ នាក់៕ ប្រែសម្រួល៖ស៊ុនលី


To Top