ព័ត៌មានអន្តរជាតិ

ទស្សនកិច្ចរបស់ រដ្ឋមន្រ្តីការពារជាតិអាមេរិកមកវៀតណាម, បញ្ហាសមុទ្រចិនខាងត្បូង មិនទាន់ដឹងថា លើកយកនិយាយឬយ៉ាងណា នោះទេ

បរទេស៖ រដ្ឋមន្រ្តីក្រសួងការពារជាតិ អាមេរិកលោក Lloyd Austin នឹងធ្វើដំណើរជាផ្លូវការទៅកាន់ ប្រទេសវៀតណាម នៅថ្ងៃទី ២៨-២៩ ខែកក្កដាខាងមុខ តាមការអញ្ជើញរបស់រដ្ឋមន្រ្តីក្រសួងការពារជាតិវៀតណាមលោក ផានវ៉ុនកាង ។ នេះបើតាមអ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី ឡេធី ធូហាង បានប្រកាសនៅថ្ងៃព្រហស្បតិ៍។

យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា ដំណើរទស្សនកិច្ចនេះជាផ្នែកមួយនៃដំណើរទស្សនកិច្ច នៅអាស៊ីអាគ្នេយ៍ដែលមានឈប់នៅ ប្រទេសហ្វីលីពីន និងសិង្ហបុរី បន្ថែមពីវៀតណាមចាប់ផ្តើម នៅថ្ងៃសុក្រ។ នេះគឺជាដំណើរទស្សនកិច្ចលើកដំបូងទៅកាន់តំបន់នេះ ដោយមន្រ្តីជាន់ខ្ពស់នៃរដ្ឋបាលលោក Biden-Harris។

លោកស្រី ធូហាង បានបន្ថែមថា « ដំណើរទស្សនកិច្ចនៅវៀតណាមដោយ រដ្ឋមន្រ្តីក្រសួងការពារជាតិអាមេរិកនេះ នឹងរួមចំណែក ដល់ការពង្រឹងមិត្តភាពនិងការជឿទុកចិត្តគ្នារវាងប្រជាជន និងកងទ័ពរបស់យើងដោយអនុវត្តកិច្ចព្រមព្រៀងរវាងមេដឹកនាំជាន់ខ្ពស់ នៃប្រទេសទាំងពីរ និងការបន្តក្របខ័ណ្ឌនៃវៀតណាម – អាមេរិក ភាពជាដៃគូគ្រប់ជ្រុងជ្រោយ»។

លោកហុងបានកត់សម្គាល់ ខណៈដែលមិនបានបញ្ជាក់ជាក់លាក់ថាតើបញ្ហាសមុទ្រចិនខាងត្បូង (ដែលគេស្គាល់នៅវៀតណាមថាជាសមុទ្រខាងកើត) នឹងមានកម្រិតខ្ពស់នៅក្នុងរបៀបវារៈនៃដំណើរទស្សនកិច្ចដូចដែល បានប៉ាន់ស្មានឬយ៉ាងណា៕ប្រែសម្រួលៈ ណៃ តុលា

To Top