បរទេស៖ ប៉ុស្តិ៍ត្រួតពិនិត្យជាច្រើនត្រូវបាន បង្កើតឡើងដើម្បីការពារការ រីករាលដាលនៃជំងឺកូវីដ១៩ នៅទីក្រុង ហាណូយ ដែលកំពុងបង្កើតការកកស្ទះចរាចរណ៍ នៅជុំវិញរបស់ទីក្រុងនេះ។
យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយកាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា អ្នកឆ្លើយឆ្លងព័ត៌មានរបស់ ទីភ្នាក់ងារសារព័ត៌មានវៀតណាមម្នាក់ បានថតរូបនៅស្ថានីយ៍ Liên Ninh នៅលើផ្លូវហាយ Vân-Cầu Giẽក្នុងស្រុកថាញ់ទ្រី ដោយមានរថយន្តរាប់ពាន់ តម្រង់ជួរនៅចម្ងាយរាប់គីឡូ នៅវេលាម៉ោង ៨ព្រឹកនៅថ្ងៃអង្គារ។
នៅលើតុប្រកាសខាង វេជ្ជសាស្ត្ររបស់គ្រូពេទ្យ គឺមានមនុស្សរាប់សិបនាក់ ត្រូវបានប្រមូលផ្តុំគ្នាបង្កបញ្ហា ដល់កម្លាំងត្រួតពិនិត្យ។ តាមសេចក្តីរាយការណ៍ គឺវាបានចំណាយពេលជាច្រើនម៉ោង សម្រាប់យានយន្តមួយចំនួនដើម្បីឆ្លងកាត់។
នៅចំណុចត្រួតពិនិត្យប្រហាក់ប្រហែលគ្នា នៅលើផ្លូវហាយវ៉េលេខ ៥ ក្នុងស្រុក Gia Lâm នៅម៉ោង ១០ ព្រឹកថ្ងៃអង្គារយានរាប់រយបាន បន្តកន្ទុយគ្នាចម្ងាយប្រហែល ២ គីឡូម៉ែត្រ នាំឱ្យមានការកកស្ទះចរាចរណ៍ ៕
ប្រែសម្រួលៈ ណៃ តុលា