ព័ត៌មានអន្តរជាតិ

អ៊ីស្រាអ៊ែលនិយាយថា វ៉ាក់សាំង Pfizer ធ្លាក់ប្រសិទ្ធភាព មកត្រឹមតែ ៣៩ភាគរយប៉ុណ្ណោះ

បរទេស៖ យោងតាមការបញ្ជាក់​ដោយក្រសួងសុខាភិបាល របស់ប្រទេសអ៊ីស្រាអ៊ែល នៅថ្ងៃព្រហស្បតិ៍ បានឲ្យដឹងថាប្រសិទ្ធភាព របស់វ៉ាក់សាំងអាមេរិក Pfizer គឺបានធ្លាក់ចុះមក ត្រឹមតែ៣៩ភាគរយប៉ុណ្ណោះ ក្នុងការប្រឆាំងទប់ទល់ ជាមួយនឹងកូវីដពូជថ្មី Delta Variant ។

ក្រសួងដដែល បានបញ្ជាក់ទៀតថា តួលេខថ្មីនេះ ត្រូវបានធ្វើឡើង សំដៅទៅដល់អំឡុងពេល នៃការរីករាលដាល ចន្លោះពីថ្ងៃទី២០ ខែមិថុនា ដល់ថ្ងៃទី១៧ ខែកក្កដា ដោយបូកបញ្ចូល រវាងតួលេខនៃអ្នក
ឆ្លងនិងរីករាលដាល ដោយកូវីដពូជថ្មី Delta Varian t។

តួលេខចុងក្រោយនេះ ក៏ត្រូវបានធ្វើឡើង ដោយមានការធ្លាក់ចុះខ្លាំង ធៀបទៅនឹងតួលេខចាស់ ដែលធ្លាប់វាស់វែងចន្លោះ ពីថ្ងៃទី៦ ខែមិថុនា ដល់ថ្ងៃទី៣ ខែកក្កដា ដែលមានប្រសិទ្ធភាព ដល់ទៅ៦៤ភាគរយ
និងចន្លោះពីថ្ងៃទី២ខែឧសភា ដល់ថ្ងៃទី៥ខែមិថុនា មានប្រសិទ្ធភាព រហូតទៅដល់៩៤,៣ភាគរយ៕

ប្រែសម្រួល៖ស៊ុនលី

To Top