ម៉ានីល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ថា វិទ្យាស្ថានតាមដានគ្រោះរញ្ជួយដី និងបន្ទុះភ្នំភ្លើង របស់ប្រទេសហ្វីលីពីន បានរាយការណ៍មកថា មានគ្រោះរញ្ជួយមួយ ដែលមានកម្រិត៦,៧រ៉ិចទ័រ មកលើខេត្ត Batangas នៅក្នុងប្រទេសហ្វីលីពីន ស្ថិតនៅភាគខាងត្បូង ក្រុងម៉ានីល នៅមុនពេលចូលមកដល់ថ្ងៃសៅរ៍នេះ ។
វិទ្យាស្ថានបានឲ្យដឹងថា គ្រោះរញ្ជួយដីបានកើតឡើង នៅវេលាម៉ោង៤និង៤៩នាទីព្រឹក ម៉ោងក្នុងស្រុក ស្ថិតនៅចម្ងាយ១៦គីឡូម៉ែត្រ ស្ថិតនៅភាគនីរតីនៃក្រុង Calatagan ។ វាបានកើតឡើង ដែលមានជម្រៅ១១៦គីឡូម៉ែត្រ ។
វិទ្យាស្ថានបានឲ្យដឹងថា គ្រោះរញ្ជួយដី ដែលត្រូវបានវិវត្តន៍ នៅក្នុងទម្រង់ដើម អាចបង្កការរញ្ជួយខ្លាំង ប៉ុន្តែមិនបង្កការខូចខាងនោះទេ ។
ហ្វីលីពីន មានទីតាំងដែលមានសកម្មភាព បន្ទុះភ្នំភ្លើងជារឿយៗ នៅតាមបណ្តោយ នៃមហាសមុទ្រប៉ាស៊ីហ្វិក ដែលស្ថិតក្នុង “រង្វង់នៃអគ្គី” ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា