ព័ត៌មានអន្តរជាតិ

ប្រេស៊ីល មានអ្នកឆ្លង ជំងឺកូវីដ-១៩ថ្មី ជាង១០ម៉ឺននាក់

សៅប៉ូឡូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ថា ប្រទេសប្រេស៊ីល កាលពីថ្ងៃសុក្រ បានរាយការណ៍ថា មានករណីថ្មីនៃជំងឺកូវីដ-១៩ ចំនួន១០៨.៧៣២នាក់ គិតក្នុងរយៈពេល២៤ម៉ោង ដែលនាំឲ្យចំនួនអ្នកឆ្លង ជំងឺសរុបកើនឡើង ដល់១៩.៦៣២.៤៤៣នាក់ ។

ជាមួយនឹងករណីនេះដែរ មាន៦៤.០៥៦នាក់ ដែលត្រូវបានគេរាយការណ៍ ឲ្យដឹងមកពីរដ្ឋ Rio Grande do Sul ស្ថិតនៅភាគខាងត្បូងប្រទេស ដែលនាំឲ្យតួលេខនៃអ្នកឆ្លង ជំងឺប្រចាំថ្ងៃខ្ពស់បំផុង លំដាប់លេខ ចាប់តាំងមានករណីផ្ទុះជំងឺ ។

ក្រសួងសុខាភិបាល បានឲ្យដឹងថា ក្នុងអំឡុងពេល ២៤ម៉ោងដូចគ្នា ពលរដ្ឋចំនួន១.៣២៤នាក់ បានស្លាប់ ដោយសារជំងឺកូវីដ-១៩បន្ថែមទៀត ដែលនាំឲ្យចំនួនអ្នកស្លាប់ ដោយសារជំងឺឆ្លងរាតត្បាត កើនឡើងដល់ ៥៤៨.៣៤០នាក់ ។

មជ្ឈមណ្ឌលមូលនិធិស្រាវជ្រាវ វេជ្ជសាស្ត្រឈ្មោះ Fiocruz បានឲ្យដឹងថា ជំងឺឆ្លងរាតត្បាត នៅក្នុងប្រទេសប្រេស៊ីល ត្រូវបានគេព្រមានចាប់តាំង ពីចុងសប្តាហ៍នៅក្នុងខែមិថុនា ជាមួយគ្នានេះដែរ អ្នកជាសះស្បើយ ពីមន្ទីរពេទ្យនានា ដែលមានអ្នកជំងឺច្រើនកុះករ ដែលបានមើលឃើញ នៅក្នុងខែមីនា មេសា និងឈានចូលដល់ខែមិថុនា ។

ក្រុងសៅប៉ូឡូ ជាតំបន់ដែលមានអង្គភាពថែទាំជំងឺ ធ្លាក់ចុះដល់ទៅ៩២ភាគរយ នៅក្នុងខែមិថុនា មកនៅត្រឹម ៥៨,៣ភាគរយ ដែលជាកម្រិតទាបបំផុត នៅក្នុងឆ្នាំ២០២១នេះ ។

ប្រទេសនេះ បានធ្វើការចាក់វ៉ាក់សាំង គ្រប់កម្រិត ដល់ពលរដ្ឋ ចំនួន៣៦.៥៣៣.១៧០នាក់ ឬស្មើនឹង១៧,២៥ភាគរយ នៃពលរដ្ឋទាំងអស់ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top