ព័ត៌មានអន្តរជាតិ

កងទ័ពអាកាសអាមេរិក ផ្អាកផែនការបញ្ជូន យន្តហោះ 10s និងឧទ្ធម្ភាគចក្រ HH-60 ទៅមូលដ្ឋាន នៅអារីហ្សូណា

បរទេស៖ ផែនការកងទ័ពអាកាសអាមេរិក ក្នុងការផ្ទេរយន្តហោះ A-10 Thunderbolt និងឧទ្ធម្ភាគចក្រ HH-60 Pave Hawk ទាំងអស់ ទៅកាន់រដ្ឋអារីហ្សូណា បានផ្អាកនៅថ្ងៃសុក្រសប្ដាហ៍នេះ ដោយរង់ចាំការអនុម័តកញ្ចប់ថវិកាពីរដ្ឋសភា។

នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ តាមសេចក្តីរាយការណ៍ បានឲ្យដឹងថា កងទ័ពជើងអាកាសសហរដ្ឋអាមេរិក រង់ចាំចំណាត់ការលើច្បាប់អនុញ្ញាតការពារជាតិឆ្នាំ២០២២ ដែលរួមមានទាំងការចូលនិវត្តន៍នៃយន្តហោះចម្បាំង A-10 ចំនួន៤២គ្រឿងផង។ 

គួរបញ្ជាក់ថា យន្តហោះ  A-10 និងឧទ្ធម្ភាគចក្រ HH-60 គឺជាយន្តហោះគាំទ្រដែនអាកាសដ៏ជិតស្និទ្ធ ដែលបម្រើការហោះហើរក្នុងល្បឿងនិងរយៈកម្ពស់ទាប ក្នុងនាមជាយានដឹកជញ្ជូនអាវុធ ឡោមព័ទ្ធនៅជិតកន្លែងប្រយុទ្ធ សម្រាប់បន្តរយៈពេល និងអាចធ្វើប្រតិបត្តិការ ក្នុងលក្ខខណ្ឌទាបនិងអាចមើលឃើញ។ 

លោកឧត្តមសេនីយ៍ David Nahom មកពីការិយាល័យផែនការនិងកម្មវិធីដែនអាកាស បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយយ៉ាងដូច្នេះថា “កងទ័ពអាកាសគ្រោងនឹងចល័ត និងរក្សាទុកចំនួន២១៨គ្រឿងក្នុងចំណោមកងយន្តហោះ A-10 សមត្ថភាពចម្បាំងបច្ចុប្បន្នចំនួន២៨១គ្រឿង”៕ 

To Top