តូក្យូ៖អ្នករៀបចំការប្រកួត បាននិយាយនៅថ្ងៃច័ន្ទនេះថា មនុស្សចំនួន ១៦ នាក់ទៀតដែលទាក់ទងនឹងកីឡាអូឡាំពិកទីក្រុងតូក្យូបានធ្វើតេស្តិ៍វិជ្ជមានមេរោគCOVID-19 រួមទំាងអត្តពលិក ៣ នាក់មកពីបរទេសដែលធ្វើឲ្យចំនួនសរុបគិតចាប់ពីដើមខែនេះដល់ ១៤៨យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។
អ្នករៀបចំការប្រកួតបាននិយាយថា អត្តពលិកទាំង ៣ នាក់មិនស្នាក់នៅក្នុងភូមិរបស់អត្តពលិកឡើយ។ អ្នកទាំង ១៣ គឺជាមន្ត្រីពាក់ព័ន្ធនឹងការប្រកួតចំនួន ៨ នាក់ដែលម្នាក់ក្នុងចំណោមពួកគេរស់នៅក្នុងភូមិអ្នកម៉ៅការ ៤ នាក់និងជាសមាជិកគណៈកម្មាធិការរៀបចំ ក្នុងចំណោម ១៦ នាក់មាន ១០ នាក់មកពីបរទេស។
ចំនួននៃការឆ្លងមេរោគCOVID-19 ត្រូវបានរៀបចំឡើងដោយអ្នករៀបចំតាំងពីថ្ងៃទី ១ ខែកក្កដាដោយមិនរាប់បញ្ចូលអ្នកដែលត្រូវបាន ប្រកាសដោយរដ្ឋាភិបាលកណ្តាល និងមូលដ្ឋាន៕ ដោយ៖លី ភីលីព