ព័ត៌មានអន្តរជាតិ

ទាហានអាហ្វហ្គានី ស្ថានព្យាយាមសុំជ្រកកោន នៅប៉ាគីស្ថាន ក្រោយបាត់បង់ ប៉ុស្តិ៍យោធានៅព្រំដែន

បរទេស៖ កងទ័ពរបស់ប្រទេសប៉ាគីស្ថាន បាននិយាយនៅថ្ងៃចន្ទនេះថា ទាហានអាហ្វហ្គានីស្ថានចំនួន ៤៦នាក់ បានស្វះស្វែងសុំជ្រកកោននៅប៉ាគីស្ថាន ក្រោយបាត់បង់ការគ្រប់គ្រង ទីតាំងឈរជើងនានានៅតាមព្រំដែន ក្រោយការវាយលុកពីពួកតាលីបង់។

តាមសេចក្តីរាយការណ៍ ទាហានកងទ័ពនិងជនស៊ីវិល អាហ្វហ្គានីស្ថានរាប់រយនាក់ បានរត់ភៀសខ្លួនទៅកាន់ប្រទេសជិតខាង គឺប្រទេសតាហ្ស៊ីគីស្ថាន អ៊ីរ៉ង់ និងប៉ាគីស្ថាន នៅក្នុងពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះ ក្រោយពួកតាលីបង់បើកការវាយលុយ នៅតាមតំបន់ព្រំដែន។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ កងទ័ពប៉ាគីស្ថានបាននិយាយថា មេបញ្ជាការយោធាអាហ្វហ្គានីស្ថាន បានស្នើសុំសិទ្ធិជ្រកកោន នៅច្រកព្រំដែនក្នុងទីក្រុង Chitral ស្ថិតនៅភាគខាងជើង និងបានបន្ថែមថា ទាហានទាំងនោះ ត្រូវបានឲ្យធ្វើដំណើរចូលទៅក្នុងប្រទេសប៉ាគីស្ថានដោយសុវត្ថិភាព កាលពីរាត្រីថ្ងៃអាទិត្យ។

សេចក្តីថ្លែងការណ៍ដដែលនោះ បាននិយាយប្រាប់យ៉ាងដូច្នេះថា ទាហានអាហ្វហ្គានីស្ថានទាំងនោះ ត្រូវបានផ្តល់ឲ្យនូវចំណីអាហារ ទីស្នាក់នៅ និងតំហែទាំងផ្នែក សុខាភិបាលដ៏ចាំបាច់នានា ទៅតាមទំនៀមយោធា ដែលបានបង្កើតឡើង ៕

ប្រែសម្រួល៖ ប៉ាង កុង


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top