ព័ត៌មានអន្តរជាតិ

ការសិក្សា៖ វ៉ាក់សាំងស៊ីណូវ៉ាក់ អាចនឹងមានប្រសិទ្ធិភាពត្រឹមតែ៦ខែ ប៉ុណ្ណោះ ដែលទាមទារឲ្យចាក់រំលឹកបន្ថែមដូសទៀត

ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ថាការស្រាវជ្រាវដោយមន្ទីរពិសោធន៍បានឲ្យដឹងថា ថ្នាំបង្កើត អង់ទីគ័រ គឺវ៉ាក់សំាង ស៊ីណូវ៉ាក់ ដែលទប់ទល់នឹងជំងឺកូវីដ-១៩ ស្ថិតក្នុងកម្រិតទាបត្រឹមតែ៦ខែ បន្ទាប់ពីការចាក់លើកទី២ សម្រាប់អ្នកទទួលភាគច្រើន ទោះបីជាការចាក់លើកទី៣ អាចមានឥទ្ធិពលជំរុញខ្លាំងក៏ដោយ ។

ក្រុមអ្នកស្រាវជ្រាវជនជាតិចិន បានរាយការណ៍ពីការស្រាវជ្រាវពីវត្ថុវិភាគឈាមពីមនុស្សពេញវ័យដែលមានសុខភាពល្អដែលមានអាយុចន្លោះពី១៨ទៅ៥៩ឆ្នាំ នៅក្នុងកាសែតដែលចេញផ្សាយកាលពីថ្ងៃអាទិត្យ ដែលមិនត្រូវបានពិនិត្យឡើងវិញនោះទេ ។


សម្រាប់អ្នកចូលរួមទទួលការចាក់ដូសពីរដាច់ពីគ្នា២ ទៅ៤សប្តាហ៍មានតែ១៦,៩ភាគរយ និង ៣៥,២ភាគរយនៅមានកម្រិតនៃការបន្សាបអង់ទីគ័ត លើសកម្រិតដែលនៅ៦ខែបន្ទាប់ពីការចាក់លើកទី២ ។

ការអានទាំងនោះផ្អែកលើទិន្នន័យពីក្រុមអ្នកចូលរួមចំនួនពីរដែលមានអ្នកចូលរួមច្រើនជាង៥០នាក់ ខណៈដែលការសិក្សាបានផ្តល់នូវកម្រិតទីបីដល់អ្នកចូលរួមសរុបចំនួន៥៤០នាក់ ។

ការសិក្សាបានបង្ហាញថា នៅពេលដែលអ្នកចូលរួមក្នុងក្រុមខ្លះត្រូវបានផ្តល់កម្រិតទី៣ គឺប្រហែល៦ខែបន្ទាប់ពីការព្យាបាលដោយបន្សាបកម្រិតអង់ទីគ័រ បន្ទាប់ពីរយៈពេល២៨ថ្ងៃទៀតបានកើនឡើងប្រហែល៣ទៅ៥ដងពីកម្រិតដែលត្រូវបានមើលឃើញ៤សប្តាហ៍ បន្ទាប់ពីការចាក់លើកទី២ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top