ព័ត៌មានជាតិ

ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយឃុំពងទឹក ជំរុញឱ្យអាជ្ញាធរ ណែនំា​រដ្ឋមកចាក់ វ៉ាក់សាំង ដូសជំរុញឲ្យបានគ្រប់គ្នា

ស្វាយរៀង ៖ លោករស់ ផារិទ្ធ អភិបាលរងខេត្តស្វាយរៀង និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះជួយឃុំពងទឹកបានថ្លែង ជំរុញដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ឲ្យយកចិត្តទុកដាក់ ក្នុងការប្រមូលប្រជាពលរដ្ឋ មកចាក់វ៉ាក់សាំងដូស ជំរុញឲ្យបានគ្រប់គ្នា ​។

​ក្នុងពិធីសំណេះសំណាលជាមួយគណៈកម្មការវត្ត សេកមាស មេភូមិ ក្រុមប្រឹក្សាឃុំ នៅឃុំពងទឹកស្រុករំដួលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី ១១ ខែមករាឆ្នាំ ២០២២ ​​លោក រស់ ផារិទ្ធិ ប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះជួយឃុំពងទឹក បានឲ្យដឹងថា ការជំរុញឱ្យអាជ្ញាធរ ណែនំា​រដ្ឋមកចាក់វ៉ាក់សាំងដូស ជំរុញឲ្យបានគ្រប់គ្នា ស្របតាមរយៈសារសំឡេង​ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាឱ្យអាជ្ញាធរ រាជធានីខេត្ត និងតាមមូលដ្ឋាននានា ពន្លឿនការចាក់វ៉ាក់សាំងដូសជំរុញដល់ប្រជាពលរដ្ឋជាបន្ទាន់ ដើម្បីឆ្លើយតបទៅនឹងវត្តមានមេរោគកូវីដ១៩ បំប្លែងខ្លួនថ្មី «អូមីក្រុង» ដែលកំពុងចាប់ផ្តើម រាតត្បាតក្នុងសហគមន៍ ។

​លោកបានបន្តថាអាជ្ញាធរគ្រប់ លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ទៅលើវិធានការពារ ឱ្យបានខ្លាំងក្លាបំផុត នោះ គឺការបន្តអនុវត្តវិធានការ៣កុំ ៣ការពារ និងផ្សព្វផ្សាយឲ្យបានទូលំទូលាយ ដល់ប្រជាពលរដ្ឋក្នុងការ ចូលរួមអនុវត្តនៅវិធាន ទាំងនេះឲ្យមានប្រសិទ្ធភាពខ្ពស់ ហើយត្រូវរៀនរស់តាមបែបគន្លង ប្រក្រតីភាពថ្មីនៃបរិបទជំងឺកូវីដ-១៩ ។

សូមបញ្ជាក់ថាកម្ពុជា បានរកឃើញមេរោគកូវីដ១៩ បំប្លែងខ្លួនថ្មី «អូមីក្រុង» ចំនួន៣៤ករណី នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ម្សិលមិញនេះ ដោយក្នុងនោះមាន២៤ករណីជាករណីនាំចូល និង១០ករណីជាករណីឆ្លងនៅក្នុងសហគមន៍។

ក្នុងឱកាសជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ​លោករស់ ផារិទ្ធ បាននាំនូវក្រមា អាវរងានិងសម្ភារៈអនាម័យ ចែកជូនដល់លោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋផងដែរ ៕

To Top