ព័ត៌មានអន្តរជាតិ

ចាប់ខ្លួនប្រធានសន្តិសុខម្នាក់ ក្រោយសង្ស័យថា បានប៉ុនប៉ងធ្វើឃាតលោក Moise ប្រធានាធិបតីរបស់ហៃទី (Video)

ផតអូព្រីនស៏៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ថា ប៉ូលិសហៃទីបាននិយាយនៅថ្ងៃច័ន្ទទី ២៦ ខែកក្កដាថា ពួកគេបានចាប់ខ្លួនប្រធានសន្តិសុខ ដែលជាផ្នែកមួយនៃការស៊ើបអង្កេតដែលកំពុងបន្តក្នុងការធ្វើឃាតប្រធានាធិបតី Jovenel Moise កាលពីថ្ងៃទី ៧ ខែកក្កដា ។

ប្រធានសន្តិសុខលោក Jean Laguel Civil ត្រូវបានគេសង្ស័យថា ពាក់ព័ន្ធនឹងផែនការដែលបានឃើញ លោក Moise បានសម្លាប់នៅផ្ទះរបស់គាត់ទាំងកណ្តាលអធ្រាត្រ ដោយពួកកុម្ម៉ង់ដូប្រដាប់អាវុធដែលបានឆ្លងកាត់ឆ្មាំប្រធានាធិបតីដោយមិនបានបាញ់នោះទេ ។

លោក Civil ត្រូវបានគេឃុំឃាំងនៅឯពន្ធនាគារមួយក្នុងក្រុង Delmas ក្បែរកំពង់ផែ ផតអូព្រីនស៏ រួចហើយដែរ ។

អ្នកនាំពាក្យប៉ូលិស លោកស្រី Marie Michelle បានប្រាប់ថា “ខ្ញុំអាចបញ្ជាក់បានថា លោក Jean Laguel Civil ត្រូវបានចាប់ខ្លួនកាលពីថ្ងៃចន្ទ ដោយប៉ូលិសដែលជាផ្នែកមួយនៃការស៊ើបអង្កេតលើការធ្វើឃាតប្រធានាធិបតី Jovenel Moise” ៕


ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា


To Top