បរទេស ៖ ប្រភពមួយដែលដឹងច្បាស់ ពីបញ្ហានេះបាននិយាយ កាលពីថ្ងៃច័ន្ទថា អនុប្រធានាធិបតី សហរដ្ឋអាមេរិក លោកស្រី Kamala Harris អាចនឹងធ្វើដំណើរទៅប្រទេសវៀតណាម និង សិង្ហបុរីនៅខែសីហានេះ ។
យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា ប្រភពព័ត៌មានបាននិយាយ ក្នុងលក្ខខណ្ឌអនាមិកថា ព័ត៌មានលំអិត នៃការធ្វើដំណើរបែបនេះមិនទាន់ចប់នៅឡើយទេ ប៉ុន្តែជំងឺរាតត្បាតឆ្លងរាលដាល ទំនងជាស្ថិតនៅលើរបៀប វារៈរបស់លោកស្រី Harris។
ថ្មីៗនេះលោកស្រី Harris អនុប្រធានាធិបតីអាមេរិក បានធ្វើទស្សនកិច្ច នៅប្រទេសម៉ិចស៊ិកូ និង ប្រទេស ហ្គាតេម៉ាឡាដោយមាន គោលបំណង កាត់បន្ថយការ ធ្វើចំណាកស្រុកពីតំបន់។ ក្នុងដំណើរទស្សនកិច្ចនេះ លោកស្រីបានផ្តោតលើបញ្ហា ជាច្រើនដូចជា ការអភិវឌ្ឍន៍សេដ្ឋកិច្ច អសន្តិសុខស្បៀង និងបញ្ហាស្ត្រី ៕
ប្រែសម្រួលៈ ណៃ តុលា
 
													
																							
 
																								
												
												
												 
						 
					 
						 
					 
						 
					 
								 
																						 
								 
																											 
								 
																						 
								 
																						 
								 
																						 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									