បរទេស៖យោងតាម ការចេញផ្សាយរបស់ CGTN នៅថ្ងៃអង្គារនេះបានឲ្យដឹងថារដ្ឋាភិបាល នៃប្រទេសចិននឹងបញ្ចេញខ្ទង់ចំណាយរាប់ពាន់លានយ័ន ពីមូលនិធីបម្រុងទុករបស់ខ្លួន ដើម្បីយកទៅជួយដល់ផលប៉ះពាល់ដ៏ខ្លាំងក្លា ដោយគ្រោះទឹកជំនន់ កន្លងទៅនេះ។
សេចក្តីថ្លែងការប្រកាសដែលត្រូវបានធ្វើឡើង ដោយលោកនាយករដ្ឋមន្ត្រីចិន Li Keqiang នៅក្នងពិធីសន្និសិទសារព័ត៌មានតាមអនឡាញ នៅឯមជ្ឈមណ្ឌលគ្រប់គ្រង និងគ្រោះទឹកជំនន់និងគ្រោះរាំងស្ងួត ពោលគឺប៉ុន្មានថ្ងៃបន្ទាប់ពីមេឃនៅតែបន្តភ្លៀងធ្លាក់យ៉ាងខ្លាំងក្លា នៅតាមភាគកណ្តាលរបស់ប្រទេស។
លោក Li ក៏បានអំពាវនាវឲ្យអជ្ញាធរនៅក្នុងខេត្តដែលរងគ្រោះធ្ងន់ធ្ងរជាងគេដូចជា Henan និងបណ្តាលតំបន់ដទៃទៀតផង ក្នុងការដាក់ការងារអទិភាពទៅលើកិច្ចការងារ ជន្លៀសពលរដ្ឋចេញទៅរកទីទួលសុវត្ថិភាព ហើយបង្កើនភាពប្រឹងប្រែងបន្ថែមទៀត ដើម្បីកាត់បន្ថយចំនួននៃអ្នកបាត់បង់ជីវិតឲ្យនៅតិចតួច បំផុត។
គួរឲ្យដឹងដែកាលពីសប្តាហ៍មុនសរុប នៃអ្នកបាត់បង់ជីវិតបានកើនឡើងទៅដ់១២នាក់ នៅក្នុងខេត្ត Zhengzhou រដ្ឋធានីនៃខេត្ត Henan និងបានបណ្តាលឲ្យផ្លូវរថភ្លើង
ក្រោមដីជាច្រើនកន្លែងត្រូវបានជាប់គាំង ទាំងអ្នកធ្វើដំណើរពីខាងក្នុងរាប់រយនាក់ផង៕ ប្រែសម្រួល៖ស៊ុនលី