ព័ត៌មានអន្តរជាតិ

នាវាចម្បាំងអង់គ្លេស ចូលទៅក្នុងសមុទ្រចិនខាងត្បូង ក្រោយបញ្ចប់សមយុទ្ធជាមួយឥណ្ឌា

បរទេស៖ នៅពាក់កណ្តាលខែកក្កដា ក្រុមអ្នកធ្វើនាវាចម្បាំងរបស់ ចក្រភពអង់គ្លេសដឹកនាំដោយ HMS Queen Elizabeth បានចូលមហាសមុទ្រឥណ្ឌា ដើម្បីធ្វើសមយុទ្ធរួមគ្នា ជាមួយកងនាវាចរឥណ្ឌា បានធ្វើដំណើរទៅសមុទ្រចិនខាងត្បូង សម្រាប់ប្រតិបត្តិការ “ សេរីភាពក្នុងការធ្វើនាវាចរ” ដោយរដ្ឋាភិបាលទីក្រុងប៉េកាំង ព្រមានរដ្ឋាភិបាលទីក្រុងឡុងដ៍ថា ខ្លួននឹងចាត់វិធានការ “ ការពារអធិបតេយ្យភាព និងសន្តិសុខរបស់ខ្លួន” នៅក្នុងតំបន់ដែលមានការប្រជែងគ្នា។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា យោងតាមទិន្នន័យប្រព័ន្ធស្វ័យប្រវត្តិ (AIS) ដែលបានដកស្រង់ដោយ ប្រព័ន្ធផ្សព្វផ្សាយអង់គ្លេសបាន ឲ្យដឹងថា នាវា HMS Defender គឺជានាវាចម្បាំង Royal Navy ដែលបានព្យាយាមធ្វើនាវាចរណ៍ ដោយខុសច្បាប់ ឆ្លងកាត់ដែនទឹករបស់ប្រទេសរុស្ស៊ី ចេញពីតំបន់គ្រីមៀកាលពីខែមិថុនា ត្រូវបានគេរាយការណ៍ថា បានចូលសមុទ្រចិនខាងត្បូង តំបន់ដែលប្រទេសចិនបានអះអាងថា មានទឹកដីចិនជាច្រើននៅទីនោះ។

នាវាពិឃាត Type 45 ជាផ្នែកមួយនៃក្រុមនាវា HMS Queen Elizabeth ដែលទើបតែបានចូលរួមក្នុងលំហាត់ Konkan ។

ការចូលរួមរបស់កងនាវាចរ Royal Navy និងកងនាវាចរឥណ្ឌា បានចូលរួមនៅក្នុងសមយុទ្ធតាមសមុទ្រជាច្រើន។ បន្ទាប់ពីសមយុទ្ធបណ្តុះបណ្តាល ក្រុមនាវាដឹកយន្តហោះបានបំបែកគ្នា ដោយផ្នែកខ្លះដោយនាវាខ្លះធ្វើដំណើរ ឆ្ពោះទៅសមុទ្រចិនខាងត្បូង ដែលមានជម្លោះ ដោយប្រឆាំងនឹងការព្រមានដែលបាន ចេញមុនរបស់ទីក្រុងប៉េកាំង ៕

ប្រែសម្រួលៈ ណៃ តុលា

To Top