Covid-19

មនុស្សពេញវ័យ ៧០ភាគរយ នៅអ៊ឺរ៉ុប ទទួលបានវ៉ាក់សាំង ដូសដំបូងរួចរាល់

បរទេស៖ យោងតាមការអះអាងរបស់លោកស្រី Ursula Von der Leyen ប្រធានគណកម្មការសហភាពអ៊ឺរ៉ុប នៅថ្ងៃអង្គារ បានបញ្ជាក់ថា ពលរដ្ឋពេញវ័យនៅប្លុកអ៊ឺរ៉ុប ប្រមាណជា ៧០ភាគរយ មកដល់ពេលនេះគឺទទួលបានវ៉ាក់សាំង ដូសដំបូងរួចរាល់ហើយ។

លោកស្រី Von der Leyen បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ៊ឺរ៉ុបបានសម្រេចទៅតាមពាក្យសន្យា របស់ខ្លួនទាំងកិច្ចការងារ ផ្គត់ផ្គង់វ៉ាក់សាំងផងនោះគឺ ពលរដ្ឋពេញវ័យ ៧០ភាគរយ ហើយដែលទទួលបានវ៉ាក់សាំង យ៉ាងហោចណាស់ដំបូង។

លោកស្រីបានបន្តទៀតថា ក្នុងនោះ៥៧ភាគរយ នៃមនុស្សពេញវ័យគឺ អាចទទួលបានវ៉ាក់សាំងរួចរាល់ទាំង ២លើក ហើយអ៊ឺរ៉ុបនឹងបន្តកិច្ចខិតខំប្រឹងប្រែង ទៅលើការងារនេះបន្ថែមទៀត។

ទោះបីជាយ៉ាងណាក្តី ទីភ្នាក់ងារឱសថរបស់អ៊ឹរ៉ុប EMA និងអជ្ញាធរត្រួតពិនិត្យជំងឺឆ្លងរបស់អ៊ឺរ៉ុបឬ ECDC នៅតែបន្តអំពាវនាវឲ្យពលរដ្ឋ របស់ខ្លួនចាក់វ៉ាក់សាំង
ឲ្យបានគ្រប់គ្នាហើយក្នុងនោះ នៅត្រឹមខែសីហាអ្នកឆ្លងកូវីដ ៩០ភាគរយ គឺជាវិរុសកូវីដពូជថ្មី Delta Variant ផងដែរ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top