ប៉េកាំង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ថា យោងតាមមជ្ឈមណ្ឌលបណ្តាញតាមដានគ្រោះរញ្ជួយដីចិន ហៅកាត់ (CENC)បានឲ្យដឹងថា គ្រោះរញ្ជួយដីមួយកម្រិត៨,១រ៉ិចទ័រ បានអង្រួននៅតំបន់សមុទ្រនៃភាគខាងត្បូង រដ្ឋអាឡាស្កា សហរដ្ឋអាមេរិក នៅវេលាម៉ោង២និង១៥នាទីល្ងាច នៅថ្ងៃព្រហស្បតិ៍នេះ ។
យោងតាម CENC បានឲ្យដឹងថា ចំណុចកណ្តាលនៃគ្រោះរញ្ជួយមានជម្រៅ១០គីឡូម៉ែត្រ ត្រូវបានគេត្រួតពិនិត្យឃើញថា មានរង្វាស់៥៥.៤០ដឺក្រេនៃរយៈទទឹងប៉ែកខាងជើង និងរង្វាស់១៥៨.០០ដឺក្រេនៃរយៈបណ្តោយប៉ែកខាងលិច ។
ជុំវិញករណីរញ្ជួយដីនេះដែរ នៅមិនទាន់មានសេចក្តីរាយការណ៍ លម្អិតបន្តទៀតនៅឡើយទេ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

