ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រី ការបរទេសអាមេរិក បង្ហាញក្តីបារម្ភខ្លាំង ចំពោះការវាយប្រហារ ដោយ តាលីបង់ លើជនស៊ីវិល

បរទេស៖សហរដ្ឋអាមេរិកកាលពីថ្ងៃពុធម្សិលមិញ បានលើកឡើងអំពីក្តីព្រួយបារម្ភ របស់ខ្លួនចំពោះរបាយការណ៍ថ្មិៗនេះថា តាលីបង់បានបង្កើតការវាយប្រហារ ជាច្រើនដងសំដៅទៅលើក្រុមជនស៊ីវិល នៅទូទាំងប្រទេសអាហ្គានីស្ថាន ខណៈដែលអាមេរិកវិញបែរជា បានបន្តដកទ័ពជាបន្តបន្ទាប់ស្ទើរតែអស់ទាំងស្រុង ទៅហើយនោះ។

រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកលោក Antony Blinken ដែលកំពុងបំពេញទស្សនកិច្ចនៅក្នុងប្រទេសឥណ្ឌា បាននិយាយថាផ្លូវតែមួយគត់ ដើម្បីទៅរកសន្តិភាពសម្រាប់ អាហ្គានីស្ថានគឺត្រូវតែធ្វើឡើង តាមរយៈកិច្ចសន្ទនាគ្នាហើយគ្រប់ភាគីទាំងអស់ ត្រូវតែយកចិត្តទុកដាក់ខ្លាំង ចំពោះបញ្ហានេះ។

គួរឲ្យដឹងថា ក្រោយការប្រកាសនិងដំណើរការដកទ័ព របស់ខ្លួនរួចមកក្រុមតាលីបង់ បានបន្តធ្វើការកាន់កាប់ទៅលើតំបន់និងស្រុកជាច្រើននៅក្នុងប្រទេស អាហ្គានីស្ថានព្រម ទាំងកាន់កាប់ទីតាំងព្រំដែន សំខាន់ៗ របស់អាហ្គានីស្ថានផងដែរ នៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ ចុងក្រោយនេះ៕ប្រែសម្រួល៖ស៊ុនលី

To Top