ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្រ្តីថៃ បញ្ជាឱ្យអ្នកផ្តល់សេវាអ៊ិនធឺណិត Block ការចូលប្រើអ៊ិនធឺរណែត អ្នកណាម្នាក់ ដែលផ្សព្វផ្សាយព័ត៌មាន បំភ័យប្រជាជន

បរទេស៖ លោកនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចាន់អូចា បានបញ្ជាឱ្យអ្នកផ្តល់សេវាអ៊ិនធឺណិត រារាំងការចូលប្រើអ៊ិនធឺរណែត របស់អ្នកណាម្នាក់ដែលផ្សព្វផ្សាយ ព័ត៌មានដែលអាចបំភ័យប្រជាជន។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា បទបញ្ជាដែលចេញក្រោមក្រឹត្យស្ថានភាពគ្រាមានអាសន្ន ត្រូវបានបោះពុម្ពផ្សាយនៅលើកាសែត Royal Gazette កាលពីយប់ថ្ងៃព្រហស្បតិ៍ និងចូលជាធរមាននៅថ្ងៃសុក្រ។

បទបញ្ជានេះ គឺហាមឃាត់អ្នកណាម្នាក់មិនឱ្យ “រាយការណ៍ព័ត៌មានឬផ្សព្វផ្សាយ ព័ត៌មាន ដែលអាចបំភ័យមនុស្សឬបំភាន់ព័ត៌មានដោយចេតនា ដើម្បីបង្កឱ្យមានការយល់ច្រឡំអំពីស្ថានភាពអាសន្ន ដែលនៅទីបំផុតអាចប៉ះពាល់ ដល់សន្តិសុខសណ្តាប់ធ្នាប់ឬសីលធម៌ល្អរបស់ប្រជាជន” ៕ប្រែសម្រួលៈ ណៃ តុលា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top