អាប់ឌីសអាបាបា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ថា មជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការរោគប្រចាំ ទ្វីបអាហ្វ្រិក ហៅកាត់ (CDC)បានឲ្យដឹងថា ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ ទ្វីបអាហ្វ្រិក បានកើនឡើងដល់៦.៦៣៥.៥២២នាក់ គិតត្រឹមរសៀលថ្ងៃសុក្រ ។
មជ្ឈមណ្ឌល Africa CDC ដែលមានទីភ្នាក់ងារថែទាំ ពិសេសនៃសហភាពអាហ្វ្រិក បានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារ ជំងឺឆ្លងរាតត្បាតមានចំនួន១៦៨.៤៧៨នាក់ ខណៈដែលអ្នកជំងឺចំនួន៥.៨១៣.៥៤០នាក់ នៅទូទំាងទ្វីបបានជាសះស្បើយពីជំងឺ ។
មជ្ឈមណ្ឌលបានឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូង ម៉ារ៉ុក ទុយនេស៊ី អេហ្ស៊ីប និងអេត្យូពី គឺជាប្រទេសដែលមានអ្នកឆ្លងជំងឺច្រើនបំផុតនៅក្នុងទ្វីបនេះ
យោងតាម Africa CDC បានឲ្យដឹងថា ករណីឆ្លងជំងឺ ភាគច្រើននៅភាគខាងត្បូងទ្វីបអាហ្រ្វិក ដែលជាតំបន់ឆ្លងខ្លាំងបំផុត បន្ទាប់ពីភាគខាងជើង និងភាគខាងកើតនៃទ្វីប ទន្ទឹមនឹងនេះដែរ ភាគកណ្តាលនៃទ្វីបអាហ្វ្រិក គឺជាតតំបន់ ដែលមានអ្នកឆ្លងជំងឺតិចបំផុតនៅក្នុងទ្វីបនេះ ៕