គែរ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ថា យោធាអេហ្ស៊ីប បាននិយាយនៅថ្ងៃអាទិត្យនេះថា ថ្មីៗនេះខ្លួនបានសម្លាប់ ក្រុមសកម្មប្រយុទ្ធ បង្កគ្រោះថ្នាក់ដែលបះបោរចំនួន ៨៩នាក់ នៅភាគឦសាន ខេត្ត ស៊ីណៃខាងជើង ។
យោធាអេហ្ស៊ីប បានឲ្យដឹងនៅក្នុងសេចក្តីប្រកាសមួយ ដោយមិនបានបញ្ជាក់អំពី ពេលវេលាច្បាស់លាស់នៃ ការឡោមព័ទ្ធកាលពីពេលថ្មីៗនេះថា យោធា ក៏បានរកឃើញ និងកម្ទេចគ្រាប់បែកកែច្នៃអស់ ៤០៤គ្រាប់ និងគ្រាប់បែកផ្ទុះចំនួន៤គ្រាប់ រឹបអូសកាំភ្លើងយន្តហោះចំនួន ៧៣គ្រឿង និងបានបំផ្លាញរថយន្តចំនួន ៥២គ្រឿង ដែលប្រើប្រាស់ដោយ ក្រុមសកម្មប្រយុទ្ធបះបោរ “នៅក្នុងប្រតិបត្តិការបោសសម្ពាត ទីតាំងរបស់ក្រុមភេរវករ” ។
នៅក្នុងសេចក្តីប្រកាសបានដាក់ថា យោធាអេហ្ស៊ីបចំនួន ៨នាក់ត្រូវបានសម្លាប់ ឬរងរបួស ក្នុងពេលប្រយុទ្ធតទល់នឹងគ្នា ។ ព្រំដែនអ៊ីស្រាអ៊ែល និងប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សា ស្ត្រីប ហើយខេត្តស៊ីណៃ ខាងជើង ជាច្រើនឆ្នាំមកហើយ ដែលជាកន្លែអលាក់ខ្លួនសម្រាប់ ក្រុមសកម្មប្រយុទ្ធស្មោះស្ម័គ្រ ដល់ក្រុមភេរវករតំបន់របស់រដ្ឋឥស្លាម ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា