ព័ត៌មានអន្តរជាតិ

កងទ័ពស៊ីរី បង្កើនការវាយលុក នៅទីក្រុងភាគ ខាងត្បូងប្រទេស

បរទេស ៖ កងទ័ពស៊ីរី តាមសេចក្តីរាយការណ៍ បានបង្កើនការវាយលុក ដោយកាំភ្លើងធំ ទៅលើទីតាំងក្រុមប្រឆាំង មួយកន្លែង ក្នុងទីក្រុង Deraa ស្ថិតនៅភាគខាងត្បូង ប្រទេសស៊ីរី ក្នុងគោលបំណងបណ្ដើម គ្រប់គ្រងតំបន់មួយ ដែលបានធ្វើការប្រឆាំង នឹងអាជ្ញាធររដ្ឋ តាំងពីខ្លួនបានដណ្ដើម យកបានកាលពី៣ឆ្នាំមុន ។

យោងតាមការចេញផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន Today World នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា ការវាយប្រហាររបស់កងទ័ពស៊ីរី ទៅលើទឹកដីចាស់នៃទីក្រុង Deraa បានផ្ទុះខ្លាំងឡើង កាលពីថ្ងៃព្រហស្បតិ៍ នៅពេលដែលពួកឧទ្ទាមបង្កើន ការវាយលុកតបវិញ នៅទូទាំងខេត្ត ចាប់ខ្លួនកងទ័ព ជាច្រើននាក់។

ចាប់តាំងពីពេល នោះមក កងទ័ពស៊ីរី បានបញ្ជូនកងទ័ពរាប់រយនាក់ រថក្រោះនិងរថពាសដែក ជាច្រើនគ្រឿង ទៅវាយប្រហារតំបន់នោះ ជាទីដែលមាន ការតវ៉ា ដោយសន្តិវិធីប្រឆាំង នឹងការគ្រប់គ្រង របស់លោក អាសាដ បានចាប់ផ្តើមឡើងក្នុងឆ្នាំ២០១១ និងជួបការវាយប្រហារដ៏ខ្លាំងក្លា មុនពេលសាយភាយទៅទូទាំងប្រទេស ។

កងទ័ពស៊ីរី កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានធ្វើការថ្កោលទោស ចំពោះអ្វីដែលខ្លួនហៅថា ជាពួកភេរវករសម្រាប់ការបិទបាំង ការចរចាជាច្រើនលើក ជាមួយឥស្សរជនប្រឆាំង ចាប់តាំងពីសប្ដាហ៍មុនមក អនុញ្ញាតឲ្យកងទ័ពបង្កើតប៉ុស្តិ៍ ត្រួតពិនិត្យនៅក្នុងតំបន់ ៕ ប្រែសម្រួល៖ប៉ាង កុង


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top