តេហរ៉ង់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ថា លោក Ayatollah Ali Khamenei មេដឹកនាំជាន់ខ្ពស់អ៊ីរ៉ង់ នៅថ្ងៃអង្គារនេះ បានយល់ព្រមឲ្យលោក Ebrahim Raisi ជាប្រធានាធិបតីថ្មីរបស់សាធារណរដ្ឋឥស្លាម ។
លោក Khamenei បានផ្តល់ការអនុម័តជាផ្លូវការរបស់គាត់ ដល់លោក Raisi ដោយបានធ្វើកម្មវិធីផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍រដ្ឋ ។
នៅក្នុងខែមិថុនា លោក Raisi ត្រូវបានជ្រើសរើសដោយពលរដ្ឋអ៊ីរ៉ង់ ក្នុងនាមជាប្រធានាធិបតីទី៨របស់ពួកគេ ចាប់តាំងពីមានបដិវត្តន៍ឥស្លាម នៅឆ្នាំ១៩៧៩ ដោយធ្វើការសន្យាឲ្យសេដ្ឋកិច្ចកើនឡើង ដែលបានរងគ្រោះធ្ងន់ធ្ងរពីការដាក់ទណ្ឌកម្មពីសំណាក់សហរដ្ឋអាមេរិក និងជំងឺឆ្លងរាតត្បាតកូវីដ-១៩ ។
គោលនយោបាយបរទេស លោក Raisi បានប្រកាសអំពីអាទិភាពរបស់គាត់ ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការ និងអន្តរកម្មជាមួយពិភពលោក ។
បញ្ហាប្រឈមដ៏ធំក្នុងស្រុក និងប្រឈមនឹងអន្តរជាតិ លោក Raisi នឹងបញ្ជាក់យ៉ាងច្បាស់ក្នុងនាមជាប្រធានាធិបតីរបស់គាត់ បន្ទាប់បានចូលកាន់តំណែង នៅក្នុងរដ្ឋសភា កាលពីថ្ងៃព្រហស្បតិ៍ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា