ព័ត៌មានអន្តរជាតិ

ក្រុមបះបោរ ឆ្មក់វាយប្រហារមូលដ្ឋានប្រតិបត្តិការ​ កងល្បាតថៃ សម្លាប់ទាហានម្នាក់ និង៤នាក់ របួសធ្ងន់

បរទេស៖ យោងតាមប៉ូលីសបានរាយការណ៍ថា ទាហានល្បាតរបស់ថៃម្នាក់ ត្រូវបានសម្លាប់ និង ៤ នាក់ទៀតបានរងរបួសធ្ងន់ នៅពេលដែលក្រុមបះបោរ បានវាយប្រហារមូលដ្ឋានប្រតិបត្តិការរបស់កងកំលាំងល្បាតលេខ ៥៥ នៅស្រុកតាកបៃកាលពីព្រឹកថ្ងៃអង្គារ។

ការវាយលុកទៅលើមូលដ្ឋាននៅជិតភូមិ Ban Khae Lae បានចាប់ផ្តើមនៅម៉ោងប្រហែល ២ និង៥០ នាទីព្រឹក។ អ្នកវាយប្រហារបានគប់គ្រាប់បែកចូលទៅក្នុងបរិវេណមូលដ្ឋាន ហើយបានបើកការបាញ់ប្រហារដោយអាវុធយោធា។

ក្រុមទាហានល្បាតបានបាញ់តបវិញ ដោយការប្រយុទ្ធមានរយៈពេលប្រហែល ១៥ នាទី បន្ទាប់មកអ្នកវាយប្រហារបានចាកចេញ៕

ប្រែសម្រួលៈ ណៃ តុលា

To Top