បរទេស៖ ក្រសួងសុខាភិបាល ប្រទេសអារ៉ាប់រួម (UAE) បានអនុម័ត ឱ្យប្រើប្រាស់ថ្នាំវ៉ាក់សាំង ស៊ីណូហ្វាម សម្រាប់ក្មេងអាយុ ចន្លោះពី៣ ឆ្នាំ ដល់១៧ ឆ្នាំ នៅក្នុងប្រទេសផងខ្លួន។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១។
ទីភ្នាក់ងារ សារព័ត៌មានរដ្ឋ WAM របស់អារ៉ាប់រួម បាននិយាយថា ការសម្រេចចិត្តនេះ ផ្អែកលើលទ្ធផល នៃការសិក្សាគ្លីនិក ការវាយតម្លៃដ៏តឹងរ៉ឹងបំផុត ដើម្បីអនុម័តលើការប្រើប្រាស់វ៉ាក់សាំង គ្រាអាសន្ននិងការវាយតម្លៃ ក្នុងតំបន់ដែលអនុលោម តាមបទបញ្ជា ដែលបានអនុម័ត។
របាយការណ៍នេះ បានបន្ថែមថា“ ការអនុម័តវ៉ាក់សាំងនេះ គឺជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែងរបស់អារ៉ាប់រួម ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ -១៩ និងការបញ្ជាក់ពី វិធីសាស្រ្តសកម្មរបស់ខ្លួន ដើម្បីធានាសុខភាព និងសុវត្ថិភាពរបស់សមាជិកសហគមន៍” ។
ស៊ីណូហ្វាម កំពុងត្រូវបានផលិតក្នុងស្រុក នៅក្នុងប្រទេសអេមីរ៉ាតអារ៉ាប់រួម ដែលរហូតមកដល់ពេលនេះ បានគ្រប់គ្រង វ៉ាក់សាំង ការពារជំងឺកូវីដ ១៩ ជាង ១៥,៥ លានដូសហើយ ដោយមានប្រជាជនជាង ៦៤ ភាគរយ បានទទួលការចាក់ថ្នាំ លើសពី២ដង។
នៅខែឧសភា អាជ្ញាធរ អេមីរ៉ាតអារ៉ាប់រួម ក៏បានអនុម័ត កម្រិតថ្នាំវ៉ាក់សាំង ការពារសម្រាប់ប្រជាជន ក្នុងតំបន់ ដែលបានទទួលថ្នាំលើកទី ២ របស់ពួកគេ យ៉ាងហោចណាស់ ប្រាំមួយខែមុនដើម្បីធានាភាពស៊ាំបន្តប្រឆាំងនឹង មេរោគឆ្លង៕
ប្រែសម្រួលដោយៈ សយ សុភា