បរទេស៖ នៅថ្ងៃទី ២៧ ខែមិថុនា សារព័ត៌មាន BBC បានរាយការណ៍ថា សមាជិកសាធារណៈម្នាក់បានរកឃើញឯកសារដែលត្រូវបានចាត់ថ្នាក់ថាជាឯកសារក្រសួងការពារជាតិ នៅចំណតឡានក្រុងនៅទីក្រុង Kent ភាគខាងត្បូងអង់គ្លេស កាលពីថ្ងៃទី ២១ ខែមិថុនា ដោយផ្តល់ជូននូវការវិភាគអំពីផលវិបាក ដែលអាចកើតមាននៃការធ្វើដំណើររបស់នាវាចម្បាំងឆ្លងកាត់ដែនទឹករុស្ស៊ីចេញពីគ្រីមៀ។ ក្រោយមកក្រសួងការពារជាតិអង់គ្លេស បានសារភាពថាឯកសារសម្ងាត់ត្រូវបានបាត់បង់។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា មន្រ្តីរាជការជាន់ខ្ពស់ដែលបានធ្វើកំហុសនូវឯកសាររបស់ក្រសួងការពារជាតិអង់គ្លេសសម្ងាត់ នៅថ្ងៃទី ២១ ខែមិថុនាដែលត្រូវបានរកឃើញដោយសមាជិកសាធារណៈម្នាក់នៅចំណតឡានក្រុងនៅទីក្រុង Kent ត្រូវបានកំណត់អត្តសញ្ញាណជាលើកដំបូងហើយ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន The Times។
នៅពេលឧប្បត្តិហេតុគួរឱ្យអាម៉ាស់នៅខែមិថុនា Angus Lapsley អាយុ ៥១ ឆ្នាំ ត្រូវបានបញ្ជូនទៅការិយាល័យកណ្តាលជាបណ្តោះអាសន្នទៅក្រសួងការពារជាតិអង់គ្លេស ពីការិយាល័យបរទេស សហព័ន្ធ និងអភិវឌ្ឍ (FDCO) ។

Lapsley បានកាន់តំណែងជាអគ្គនាយកនៅក្រសួងការពារជាតិអង់គ្លេស ទទួលបន្ទុកគោលនយោបាយការពារជាតិ លើណាតូនិងតំបន់ អឺរ៉ូ-អាត្លង់ទិក។ នៅការិយាល័យការបរទេសគាត់ត្រូវបានគេជឿថាជានាយកការពារជាតិសន្តិសុខអន្តរជាតិនិងអឺរ៉ុបអាគ្នេយ៍ពីឆ្នាំ ២០១៧ ដល់ឆ្នាំ ២០១៩ ។

យោងតាមប្រភពរដ្ឋាភិបាលបានអោយដឹងថា លោក Angus Lapsley ត្រូវបានតែងតាំងជាឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំអង្គការណាតូ។ ថ្វីបើមានកំហុសធ្ងន់ធ្ងររក៏ដោយ ក៏វាត្រូវបានបន្ថែមថា មានឱកាសសម្រាប់គាត់ក្នុងការ“ ស្តារនីតិសម្បទា” ៕
ប្រែសម្រួលៈ ណៃ តុលា
