បរទេស៖ ប្រធានាធិបតីទើបជាប់ឆ្នោតថ្មី របស់ប្រទសអ៊ីរ៉ង់លោក Ebrahim Raisi កាលពីថ្ងៃពុធម្សិលមិញបាន ធ្វើការលើកឡើងថា ការបន្តបង្កើតទំនាក់ទំនងល្អ ជាមួយនឹងបណ្តាប្រទេសជាប់ព្រំដែនគ្នា គឺជាកិច្ចការងារគោលដ៏សំខាន់ មួយរបស់គោលនយោបាយ ការបរទេសរបស់រដ្ឋាភិបាល។
ថ្លែងនៅក្នុងកិច្ចប្រជុំមួយ ជាមួយនឹងមន្ត្រីតំណាង ជាន់ខ្ពស់របស់ប្រទេស Uzbekistan លោក Nurdinjon Ismailov ប្រធានាធិបតីអ៊ីរ៉ង់រូបនេះ បានចេញសេចក្តីថ្លែងការណ៍ បែបនេះតែម្តង។
លោក Raisi ក៏បានបន្តទៀតដែរថា មានចំណុចសក្តានុពលជាច្រើនណាស់ ដែលរាប់មិនអស់នៃការ អភិវឌ្ឍចេញពីទំនាក់ទំនង រវាងប្រទេសទាំងពីរនៅស្ទើរគ្រប់ វិស័យបូករួមជាពិសេស គឺវិស័យសេដ្ឋកិច្ចផងដែរ។
នៅក្នុងថ្ងៃដដែលនេះផងដែរលោក Raisi ក៏បានចូលរួមក្នុងកិច្ចប្រជុំ ដោយផ្ទាល់ជាមួយនឹង ក្រុមប្រេសិតពិសេសដែលមកពី ប្រទេសនានាផងដែរ ដែលកំពុងបំពេញទស្សនកិច្ច នៅអ៊ីរ៉ង់ និងដើម្បីចូលរួមពិធី ឡើងកាន់តំណែងរបស់លោកផង ៕
ប្រែសម្រួល៖ ស៊ុន លី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
