ញូវដេលី៖ ទិន្នន័យចុងក្រោយរបស់ក្រសួងសុខាភិបាលសហព័ន្ធបានបង្ហាញថា ចំនួនសរុបនៃករណីឆ្លងជំងឺកូវីដ-១៩ របស់ឥណ្ឌា បានកើនឡើងដល់ ៣១,៨១២,១១៤ករណី ដោយករណីឆ្លងថ្មីមានចំនួន ៤២,៩៨២ករណី ត្រូវបានចុះបញ្ជីក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនៅទូទាំងប្រទេស។
យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួបានឲ្យដឹងថា ក្រៅពីនេះមានអ្នកស្លាប់ចំនួន ៥៣៣ នាក់ត្រូវបានកត់ត្រាចាប់តាំងពីព្រឹកថ្ងៃពុធ ដែលធ្វើឱ្យចំនួនអ្នកស្លាប់កើនឡើងដល់ ៤២៦,២៩០ នាក់។
នៅក្នុងប្រទេសឥណ្ឌា បច្ចុប្បន្ននេះមានករណីសកម្មចំនួន ៤១១,០៧៦ករណី នៅក្នុងប្រទេសជាមួយនឹងការកើនឡើង ៧២៣ករណី ក្នុងកំឡុងពេលនេះ។
គួរបញ្ជាក់ថា រហូតមកដល់ពេលនេះមនុស្សសរុបចំនួន ៣០,៩៧៤,៧៤៨ នាក់បានជាសះស្បើយ និងត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ ដោយមានការជាសះស្បើយថ្មីចំនួន ៤១,៧២៦ នាក់៕ដោយ ឈូក បូរ៉ា