Covid-19

ត្រឹម ២៤ម៉ោង មីយ៉ាន់ម៉ា មានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ រហូតជិត ២០០នាក់ និងឆ្លងជាង ៤០០០ករណី

រ៉ង់ហ្គូន៖ រដ្ឋាភិបាលមីយ៉ាន់ម៉ា បានរាយការណ៍ពីករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ ចំនួន ៤,១៣២ករណី ដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុប នៅក្នុងប្រទេសកើនឡើងដល់ ៣១៩,២៥០ករណី នេះបើយោងតាមការចេញផ្សាយ ពីក្រសួងសុខាភិបាល។

ការចេញផ្សាយនេះបានឲ្យដឹងថា ចំនួនអ្នកស្លាប់សរុបបានកើនឡើងដល់ ១០,៩៨៨ បន្ទាប់ពីការស្លាប់ចំនួន ២៩៣ បន្ថែមទៀត ត្រូវបានរាយការណ៍ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ។

យោងតាមតួលេខរបស់ ក្រសួងអ្នកជំងឺសរុបចំនួន ២៣០,៣០៨ នាក់ត្រូវបានរំសាយចេញពីមន្ទីរពេទ្យ ហើយជាង ៣,២២ លានគំរូត្រូវបានធ្វើតេស្តរកមេរោគកូវីដ-១៩ ។

គួរបញ្ជាក់ថា រដ្ឋាភិបាលមីយ៉ាន់ម៉ា បានរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួនពីរលើកដំបូងរបស់ខ្លួន កាលពីថ្ងៃទី២៣ ខែមីនាឆ្នាំមុន ហើយចំនួនអ្នកឆ្លងជំងឺ បានបន្ដកើនឡើងជាបន្ដបន្ទាប់ ជាពិសេស ក្នុងប៉ុន្មានខែចុងក្រោយនេះ ៕

ដោយ ឈូក បូរ៉ា

To Top