សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ថា ប្រទេសកូរ៉េខាងត្បូង បានសម្រេចនៅថ្ងៃសុក្រនេះ ដើម្បីបន្ថែមពេលវេលាដើម្បីអនុវត្តន៍វិធានការណ៍គម្លាតសង្គម នៅក្នុងតំបន់រដ្ឋធានី សម្រាប់រយៈពេល២សប្តាហ៍ ស្របពេលការឆ្លងរាតត្បាតជំងឺកូវីដ-១៩បន្តកើនឡើង ។
ការណែនាំអំពីគម្លាតសង្គមកម្រិត៤ ដែលជាកម្រិតខ្ពស់បំផុតរបស់ ប្រទេសសម្រាប់វិធានការណ៍នៃការធ្វើចត្តាឡីស័ក នឹងរក្សាឲ្យនៅដដែលសម្រាប់ក្រុងសេអ៊ូល ហើយខេត្តនៅបរិវេណខ្លួន គឺខេត្តGyeongg និងកំពង់ផែភាគខាងលិចនៃខេត្ត Incheon សម្រាប់រយៈពេល២សប្តាហ៍បន្ថែមទៀត រហូតដល់ថ្ងៃទី២២ ខែសីហា ។ លោក Kim Boo-kyum នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង បានប្រកាសដូច្នេះ ។
ករណីនេះកើតឡើង ខណៈដែលមានការកើនឡើងជំងឺឆ្លងកូវីដ-១៩ ដែលបានបង្ហាញថា មិនមានសញ្ញាណាមួយដើម្បីអនុញ្ញត្ត ។ សរុបទៅ ប្រទេសកូរ៉េខាងត្បូង បានរាយការណ៍ថា មាន១.៧០០នាក់បន្ថែមទៀតនៃជំងឺកូវីដ-១៩គិតក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបកើនឡើងដល់២០៧.៤០៦ ។
ចំនួនអ្នកឆ្លងជំងឺប្រចាំថ្ងៃ បានថយចុះពី១.៧៧៦នាក់ គិតកាលពីថ្ងៃមុន ប៉ុន្តែ មានចំនួន១.០០០នាក់ គិតក្នុងរយៈពេល៣១ថ្ងៃជាប់ៗគ្នា ។ គិតជាមធ្យមប្រចាំថ្ងៃ កាលពីសប្តាហ៍មុនមានអ្នកឆ្លងចំនួន១.៥១៥នាក់ ។
បច្ចុប្បន្ននេះ ការកើនឡើងខ្លាំង ដោយសារតែការនៅផ្តុំគ្នា នៅតំបន់សេអ៊ូល ។
ក្នុងចំណោមករណីថ្មី ៤៦០នាក់ជាអ្នកស្រុកនៅសេអ៊ូល ។ ចំនួនពលរដ្ឋដែលជាអ្នកស្រុក Gyeonggi និងខេត្ត Incheon ដែលជាអ្នកធ្វើតេស្តវិជ្ចមាន គឺមាន៤៥១នាក់ និង១០១នាក់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា