បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសុក្រនេះ បានឲ្យដឹងថា ប្រទេសចិន នឹងអាចចែកចាយវ៉ាក់សាំង ជំនួយដល់ទៅជាង ២ពាន់លានដូស ទៅឲ្យសកលលោក ខណៈដែលក្នុងនោះកញ្ចប់ប្រាក់ ១០០លានដុល្លារ នឹងត្រូវយកទៅជួយ ដល់កម្មវិធី COVAX របស់អង្គការសុខភាព ពិភពលោក WHO ។
សេចក្តីប្រកាសនេះ ត្រូវបានធ្វើឡើងដោយផ្ទាល់ ពីសំណាក់ប្រធានាធិបតីចិន លោក Xi Jinping កាលពីថ្ងៃព្រហស្បតិ៍នៅក្នុងកិច្ចប្រចុំជាលើកដំបូងនៅក្នុង
វេទីកាអន្តរជាតិ ស្តីពីកិច្ចសហប្រតិបត្តិការ ការប្រយុទ្ធប្រឆាំងទៅនឹងកូវីដ ។
លោកប្រធានាធិបតី បានបន្តថា កញ្ចក់ប្រាក់ជំនួយផ្សេងទៀត ប្រមាណជា១០០លានដុល្លារ នឹងត្រូវយកទៅជួយដល់កិច្ចការងារ ចែកវ៉ាក់សាំងរបស់កម្មវីធី COVAX ដែលចិនតែងតែបានប្តេជ្ញាចិត្ត ក្នុងការជួយទៅដល់បណ្តា ប្រទេសកំពុងអភិវឌ្ឍ៕
ប្រែសម្រួល៖ស៊ុនលី