ព័ត៌មានអន្តរជាតិ

រកឃើញ សាកសពចំនួន១០នាក់ នៅក្នុងផ្នូរថ្មីដ៏ធំ នៅភាគឦសាន ប្រទេសលីប៊ី

ទ្រីប៉ូលី ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ថា ក្រុមអាជ្ញាធរលីប៊ី កាលពីថ្ងៃអាទិត្យ បានរកឃើញ សាកសពមិនស្គាល់ អត្តសញ្ញាណ ដែលបានមកពីក្នុងផ្នូរថ្មី ដ៏ធំមួយ នៅក្រុង Tarhuna ស្ថិតនៅភាគឦសានប្រទេស ។

ទីតាំងនោះស្ថិតនៅចម្ងាយ ប្រមាណ៩០គីឡូម៉ែត្រ នៅភាគខាងត្បូង រដ្ឋធានីទ្រីប៉ូលី ហើយ ទីក្រុង Tarhuna គឺមានមូលដ្ឋានយោធា ដ៏សំខាន់ ដែលជាមជ្ឈមណ្ឌលប្រតិបត្តិការ ក្នុងអំឡុងពេលសង្គ្រាម ប្រឆំាងនឹងអតីតអង្គការ សហប្រជាជាតិ ដែលនៅពីក្រោយរដ្ឋាភិបាល នៅក្នុងបរិវេណទ្រីប៉ូលី ។

អាជ្ញាធរស្រាវជ្រាវ និងអត្តសញ្ញាណកម្មស្វែង រកអ្នកបាត់ខ្លួន បានឲ្យដឹង “ថ្ងៃនេះ ក្រុមការងារបានរកឃើញសាកសពមិនស្គាល់អត្តសញ្ញានចំនួន១០នាក់ បន្ទាប់ពីបន្តការស្រាវជ្រាវនៅក្រុង Tarhuna” ។ ដោយបានបន្ថែមថា ការស្រាវជ្រាវកំពុងបន្តធ្វើនៅ ក្នុងទីក្រុងដែលមានផ្នូរធំៗជាច្រើនទៀត ។

ក្នុងរយៈពេល២-៣ថ្ងៃកន្លងទៅនេះ ក្រុមអាជ្ញាធរបាននិយាយថា ខ្លួនបានរកឃើញសាកសព មិនស្គាល់អត្តសញ្ញាណចំនួន១២នាក់ ពីផ្នូរដ៏ធំចំនួន២ នៅក្នុងទីក្រុង ។

ចាប់តាំងពីការចាប់ផ្តើមស្រាវជ្រាវ នៅក្នុងខែមិថុនា ឆ្នាំ២០២០ ផ្នូរធំៗ ចំនួន៣០កន្លែងដែលបានរកឃើញ និងសាកសពមិនស្គាល់ អត្តសញ្ញាណចំនួន១៣៩នាក់បានរកឃើញ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top