ព័ត៌មានអន្តរជាតិ

ចិន រុស្សី បើកសមយុទ្ធយោធា នៅភាគពាយ័ព្យ ប្រទេសចិន

បរទេស៖ យោងតាមការចេញផ្សាយ របស់កាសែតបរទេស នៅថ្ងៃអង្គារបានឲ្យដឹងថា ប្រទេសចិន និងប្រទេសរុស្សី បានចូលរួមគ្នាក្នុងការបើកកិច្ចការងារ ធ្វើសមយុទ្ធយោធា មួយនៅភាគពាយព្យ នៃប្រទេសចិន។

សមយុទ្ធយោធានេះ ត្រូវបានគេមើលឃើញដែរថា នឹងមានការចូលរួមពីសំណាក់ កងទ័ពជើងគោក និងកងទ័ពអាកាសរបស់ប្រទេសទាំងពីរ ហើយវានឹងត្រូវបន្តរហូត ទៅដល់ថ្ងៃសុក្រនេះនៅក្នុងតំបន់ Ningxia Hui របស់ប្រទេសចិនដែល ជាតំបន់មានព្រំប្រទល់ជាប់នឹងខេត្ត Xinjiang ដែលជាខេត្តត្រូវបានគេចោទចិនថា បានធ្វើការជាប់ឃាត់ខ្លួនជនជាតិភាគតិច Uyghure ព្រមទាំងសមាជិកក្រុម ជនជាតិដើមមូស្លឺមផ្សេងទៀត យ៉ាងហោចណាស់ ១លាននាក់។

Xingjian ត្រូវបានគេមើលឃដែរថា ជាតំបន់ដ៏តានតឹងដើម្បីប្រឈមមុខ ទៅនឹងបញ្ហានៃប្រទេសអាហ្គានីស្ថាន ដែលបច្ចុប្បន្នកំពុងរងការ វាយប្រហារយ៉ាងខ្លាំងក្លា ដោយក្រុមតាលីបង់។

សមយុទ្ធនេះក៏ត្រូវបានមន្ត្រីជាន់ខ្ពស់ចិន អះអាងដែរថាមានគោលបំណង សំខាន់ក្នុងការធ្វើឱ្យស៊ីជម្រៅ នូវប្រតិបត្តិការប្រឆាំងភេរវកម្ម រវាងយោធាចិន និងរុស្ស៊ី និងបង្ហាញពីការប្តេជ្ញាចិត្ត យ៉ាងរឹងមាំរបស់ប្រទេសទាំងពីរ ក្នុងការរួមគ្នាការពារសន្តិសុខ និងក៏ដូចជាស្ថិរភាពក្នុងតំបន់ ព្រមទាំងអន្តរជាតិផងដែរ ៕

ប្រែសម្រួល៖ ស៊ុន លី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top