ព័ត៌មានអន្តរជាតិ

បាតុករថៃ ចោទរដ្ឋាភិបាលថា គ្រប់គ្រងទៅលើ ជំងឺរាតត្បាតមិនបានត្រឹមត្រូវ និងរំលោភអំណាច បំបិទមាត់អ្នករិះគន់

បរទេស៖ បាតុករប្រឆាំងរដ្ឋាភិបាល របស់ថៃមួយចំនួន បានប៉ះទង្គិចជាមួយ ប៉ូលីសនៅតំបន់ Din Daeng ទីក្រុងបាងកក កាលពីល្ងាចថ្ងៃអង្គារ បន្ទាប់ពីការប្រមូលផ្តុំ គ្នានៅព្រឹកថ្ងៃនោះ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា ការប៉ះទង្គិចគ្នា នៃការតវ៉ាដោយបាតុករ ជិះរថយន្តនិងម៉ូតូ ដោយក្រុមមនុស្សដែលគេហៅថា ជីះរថយន្តកាលពីថ្ងៃអង្គារ ដែលដឹកនាំដោយរណសិរ្ស Thammasat and Demonstration។

នៅព្រឹកថ្ងៃនេះ ក្រុមបាតុករបានឈប់ នៅខាងក្រៅអគារដែលមានទំនាក់ទំនង ជាមួយសមាជិកគណៈរដ្ឋមន្ត្រី ឬអ្នកគាំទ្រនាយករដ្ឋមន្ត្រី ប្រាយុទ្ធចាន់អូចា ដើម្បីថ្លែងសុន្ទរកថានិងអំពាវនាវ ឱ្យលាលែងពីតំណែង។ ពួកគេបានចោទប្រកាន់រដ្ឋាភិបាលថា គ្រប់គ្រងមិនបានត្រឹមត្រូវ ទៅលើជំងឺរាតត្បាត និងរំលោភអំណាច ដើម្បីបំបិទមាត់អ្នករិះគន់។

Benja Apan ដែលជាសកម្មជននិស្សិត បានអានសេចក្តីថ្លែងការណ៍ ពីលើរថយន្តដឹកទំនិញថា “រដ្ឋាភិបាលខ្វះសមត្ថភាព ក្នុងការគ្រប់គ្រងប្រទេស ហើយមើលឃើញតែ ផលប្រយោជន៍របស់ឥស្សរជន” ។

នាងបាននិយាយថា “ប្រសិនបើស្ថានភាព នៅតែមានដូចនេះ យើងអាចរំពឹងថាប្រទេសនេះ នឹងជួបគ្រោះមហន្តរាយ ដែលមិនអាចសង្គ្រោះបាន” ៕

ប្រែសម្រួលៈ ណៃ តុលា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top