Covid-19

ថៃ ប្រើប្រាស់វ៉ាក់សាំង Pfizer ដែលជាការបរិច្ចាគរបស់អាមេរិក ទៅលើខេត្តក្រហមចំនួន ១៣

បរទេស៖ ក្រសួងសុខាភិបាលរបស់ប្រទេសថៃ កាលពីថ្ងៃអង្គារបានចាប់ផ្តើម ចែកចាយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ Pfizer ចំនួន ៦៤៥ ០០០ ដូស ដែលបានផ្តល់ដោយ រដ្ឋាភិបាលសហរដ្ឋអាមេរិក ដល់អ្នកដែលងាយ រងគ្រោះនៅក្នុងខេត្តចំនួន ១៣ ដែលជាតំបន់ក្រហមខ្លាំង។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា ក្រុមដែលងាយរងគ្រោះ បានបែងចែកវ៉ាក់សាំង ដែលមានមូលដ្ឋានលើ mRNA គឺមនុស្សចាស់, អ្នកដែលមានជំងឺមូលដ្ឋានចំនួន ៧ និងស្ត្រីមានផ្ទៃពោះ។ នេះបើតាមលោកវេជ្ជបណ្ឌិត Chawetsan Namwat ប្រធានផ្នែកគ្រាអាសន្នគ្រោះថ្នាក់សុខភាព និងជំងឺ នៅនាយកដ្ឋានគ្រប់គ្រងជំងឺ (DDC) នៅក្នុងសន្និសីទសារព័ត៌មាន មួយកាលពីម្សិលមិញ។

លោកបានបន្តថា ខេត្តទាំង ១៣ រួមមាន បាងកក Chachoengsao, Chon Buri, Nakhon Pathom, Nonthaburi, Narathiwat, Pathum Thani, Pattani, Ayutthaya, Yala, Songkhla, Samut Prakan និងខេត្ត Samut Sakhon។

ផ្ទាំងពាណិជ្ជកម្ម

លោកវេជ្ជបណ្ឌិត Chawetsan បាននិយាយថា “ពួកគេនឹងទទួលបានវ៉ាក់សាំង ការពារដូសដំបូង ហើយ វ៉ាក់សាំងដូសទី ២ នឹងត្រូវផ្តល់ឱ្យបីសប្តាហ៍ក្រោយ” ៕

ប្រែសម្រួលៈ ណៃ តុលា

To Top