ព័ត៌មានអន្តរជាតិ

យ៉ាងហោចណាស់ស្លាប់ ១០នាក់ និងមនុស្សជាច្រើននាក់ កំពុងជាប់ក្នុងល្បាប់ភក់ នៅឥណ្ឌា

ញ៉ូដេលី៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ថា យ៉ាងហោចណាស់មនុស្ស ១០នាក់បានស្លាប់ និងរាប់សិបនាក់ទៀត កំពុងជាប់នៅក្រោមគំនរបាក់បែក បន្ទាប់ពីមានគ្រោះបាក់ដីកើតឡើង នៅក្នុងស្រុកហិមាល័យនៅភាគខាងជើង នៃប្រទេសឥណ្ឌា ។ ផ្ទាំងថ្មដែលដួលរលំបានធ្លាក់ មកលើរថយន្តដឹកទំនិញ រថយន្តក្រុង និងរថយន្តផ្សេងទៀតពីផ្លូវហាយវេស៍ ក្នុងរដ្ឋ Himachal Pradesh ។

ក្រុមមន្រ្តីនិយាយថា ប្រតិបត្តិការជួយសង្គ្រោះ កំពុងត្រូវបានរារាំងដោយដុំថ្ម ដែលកំពុងបន្តធ្លាក់។

គ្រោះបាក់ដីដែលបានសម្លាប់មនុស្ស ជាច្រើននាក់បានវាយប្រហារ នៅប្រទេសឥណ្ឌា ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ អំឡុងរដូវវស្សាដែលកើតឡើង ខុសពីធម្មតា។

គ្រោះបាក់ដីកាលថ្ងៃពុធ បានកើតឡើងនៅលើ ផ្លូវហាយវេស័មួយនៅក្នុងស្រុក Kinnaur មនុស្ស ៥នាក់ត្រូវបាន ជួយសង្គ្រោះប៉ុន្តែប្រហែល ៣០នាក់ផ្សេងទៀត នៅតែជាប់គាំងនៅឡើយ ។

ប៉ូលិសព្រំដែនកំពុងចូលរួម ក្នុងកិច្ចប្រឹងប្រែងជួយសង្គ្រោះ ហើយកងកម្លាំងបានឆ្លើយតប ទៅនឹងគ្រោះមហន្តរាយជាតិ (NDRF) ត្រូវបានគេប្រកាសឲ្យ បង្កើនការប្រុងប្រយ័ត្ន ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top