ព័ត៌មានអន្តរជាតិ

តួកគីនៅតែចង់ជួយគ្រប់គ្រង និងការពារអាកាសយានដ្ឋាន ក្រុងកាប៊ុល

បរទេស៖ យោងតាមការចេញផ្សាយរបស់កាសែតបរទេស ដែលប្រមូលបានពីប្រភពជាមន្ត្រីតួកគី២រូប នៅសប្តាហ៍នេះបានបញ្ជាក់ថា ប្រទេសតួកគីមកដល់ពេលនេះ នៅតែមានការតាំងចិត្តខ្លាំងដដែលចំពោះ ការជួយគាំទ្រនិងការពារទៅដល់អាកាសយាន ដ្ឋានអន្តរជាតិ ក្រុងកាប៊ុល។

ប្រភពដដែលបានបញ្ជាក់ទៀតថាជំហរបស់តួកគី គឺនៅដដែលទោះបីជាមកដល់ពេលនេះ ជាបន្តបន្ទាប់យោធាបរទេសបាននាំគ្នាដក ខ្លួនចេញស្ទើរតែទាំងអស់ទៅហើយពី អាកាសយានដ្ឋានកាប៊ុល ក្តីក៏ដូចជាការរុញច្រានកាន់តែខ្លាំងដោយក្រុមតាលីបង់ ក្តីដោយខ្លួននឹងនៅតែរងចាំបន្ត មើលស្ថានភាពនេះបន្តទៀតនៅឡើយ។

ផ្ទាំងពាណិជ្ជកម្ម

គួរឲ្យដឹងដែរថាក្រុមតាលីបង់ បានបន្តកាន់កាប់ទីក្រុងជាច្រើនបន្ថែម ទៀតនៅក្នុងតំបន់ភាគខាងជើងនៃប្រទេសអាហ្គានីស្ថាន កាលពីថ្ងៃពុធនិងក៏ជាទីតាំងទី៨ ហើយដែលក្រុមនេះបានប្រើពេលត្រឹមតែ៦ថ្ងៃ ប៉ុណ្ណោះដើម្បីវាយលុក៕

ប្រែសម្រួល៖ស៊ុនលី

To Top