បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារនេះ បានឲ្យដឹងថា មកដល់ពេលនេះដៃគូព្រមទាំង អង្គការមនុស្សធម៍ជាច្រើន នៅតែបន្តធ្វើសកម្មភាព ក្នុងការដឹកជញ្ជូនកញ្ចប់ជំនួយ ជាច្រើនបន្ថែមទៀតទៅ ឲ្យពលរដ្ឋជនជាតិអាហ្គានីស្ថាន ដែលកំពុងបន្តភៀសខ្លួន ចេញពីរដ្ឋធានីក្រុងកាប៊ុល។
ប្រធានអ្នកនាំពាក្យរបស់ អង្គការសហប្រជាជាតិលោក Stephane Dujarric បាននិយាយថា ត្រឹមតែខែកក្កដាកន្លងទៅនេះ មនុស្សប្រមាណជា ១៧៥០០នាក់ បានធ្វើការភៀសខ្លួនចេញពីទីក្រុងកាប៊ុល ហើយប្រមាណជា ១៣៥០០នាក់ហើយ ដែលទើបទទួលបានអាហារលុយ ការថែរក្សាសុខភាពព្រមទាំង វត្ថុប្រើប្រាស់ចាំបាច់នានាព្រម ទាំងទឹកនិងឧបករណ៍ អនាម័យជាច្រើនទៀតផង។

ជាចុងក្រោយលោកបានបញ្ជាក់ថា មកដល់ពេលនេះ កញ្ចប់ប្រាក់ជំនួយប្រមាណជា ១,៣ពាន់លានដុល្លារ ត្រូវបានរៀបចំរួចរាល់ ដើម្បីឆ្លើយតបទៅនឹង សកម្មភាពគាំទ្រក្នុងប្រទេស អាហ្គានីស្ថានប៉ុន្តែមកដល់ពេលនេះ កញ្ចប់ប្រាក់ដែលនៅសេសសល់ មានត្រឹមតែ៣៨ភាគរយប៉ុណ្ណោះ ហើយគេជឿជាក់ថា កញ្ចប់ប្រមាណជា ៨០០លានដុល្លារទៀត ដែលត្រូវការបន្ថែម ៕
ប្រែសម្រួល៖ ស៊ុន លី
