អង់ការ៉ា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ថា ចំនួនអ្នកស្លាប់ដោយសារគ្រោះ ទឹកជំនន់នៅតំបន់សមុទ្រខ្មៅ ស្ថិតនៅភាគខាងជើងប្រទេសតួកគី បានកើនឡើងដល់ ៧៧នាក់ គិតត្រឹមថ្ងៃអង្គារ ខណៈដែលត្រូវក្រុមសង្គ្រោះបន្ទាន់ កំពុងធ្វើការរុករកជនរងគ្រោះ បន្ថែមទៀត ។
ទីភ្នាក់ងារគ្រប់គ្រង គ្រោះមហន្តរាយរបស់ប្រទេសតួកគី បានឲ្យដឹងនៅក្នុង សេចក្តីប្រកាសមួយថា គ្រោះទឹកជំនន់ ដែលបង្ក ឡើងដោយភ្លៀងធ្លាក់ចុះ យ៉ាងគំហុកកាលពីថ្ងៃទី១១ ខែសីហា ដោយបានសម្លាប់មនុស្សអស់ ៧៧នាក់ នៅក្នុងខេត្តចំនួន៣ ។
ខេត្តដែលរងគ្រោះខ្លាំង គឺ Kastamonu ដែលមានអ្នកស្លាប់តិចបំផុត ៦២នាក់នៅក្នុងក្រុង Bozkurt ។ ចំនួន១៤នាក់ផ្សេង ទៀតបានស្លាប់នៅ Sinop ជាមួយគ្នានេះដែរ លើសពីម្នាក់បានស្លាប់នៅ Bartin ។
ទីភ្នាក់ងារខាងលើបានបញ្ជាក់ថា មនុស្សចំនួន៧នាក់ ត្រូវបាននាំទៅសម្រាកព្យាបាល នៅមន្ទីរពេទ្យ ទន្ទឺមនឹងនេះដែរ មនុស្ស៣៤នាក់ មិនទាន់រាប់បញ្ចូលនៅឡើយទេ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា