កាប៊ុល៖ លោក Mullah Janan Saeq អ្នកនាំពាក្យអាជ្ញាធរគ្រោះមហន្តរាយជាតិ បានរាយការណ៍មកថា ចំនួនអ្នកស្លាប់ និងរបួសដោយសារគ្រោះទឹកជំនន់ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ បានកើនឡើង ខណៈដែលមនុស្សចំនួន ៧០នាក់ត្រូវបានបញ្ជាក់ថា បានស្លាប់ និងជាង ៥០នាក់ផ្សេងទៀតបានរងរបួស។ លោក Saeq បានប្រាប់ដល់ប្រព័ន្ធ ផ្សព្វផ្សាយកាលពីយប់ថ្ងៃពុធថា “ចំនួនអ្នកស្លាប់ដោយសារ...
បាងកក៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃ២៧ ខែធ្នូ ឆ្នាំ២០២៣ថា មន្ត្រីថៃមួយរូបបានឲ្យដឹងនៅថ្ងៃពុធនេះថា គ្រោះទឹកជំនន់ភ្លាមៗបានកើតឡើង នៅភាគខាងត្បូង នៃប្រទេសថៃឡង់ដ៏ បានសម្លាប់មនុស្សយ៉ាងហោចណាស់៦ នាក់ ដោយបានបង្កប៉ះពាល់ដល់គ្រួសាររាប់ម៉ឺននាក់នៅក្នុងខេត្តចំនួន៥ស្របពេលមានភ្លៀងធ្លាក់ចុះជាបន្តបន្ទាប់ ។ លោក Preecha Nualnoi អភិបាលរងខេត្ត Narathiwat បានលើកឡើងថា គ្រោះទឹកជំនន់បានសម្លាប់មនុស្សយ៉ាងហោចណាស់ចំនួន៦នាក់ រួមទាំងមនុស្សចាស់វ័យ៨៩ឆ្នាំម្នាក់ផងដែរ...
ញ៉ូដេលី៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ថា ប្រភពផ្លូវការបានបញ្ជាក់កាលពីថ្ងៃចន្ទថា នៅក្នុងតំបន់ជាច្រើននៅក្នុងរដ្ឋ Gujarat ដែលស្ថិតនៅភាគខាងលិចនៃប្រទេសឥណ្ឌា បាននិងកំពុងត្រូវបានមើលឃើញពីស្ថានភាពដូចទឹកជំនន់នៅក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ដោយសារតែភ្លៀងធ្លាក់ឥតឈប់ឈរ ។ ទីក្រុង Bharuch គឺជាតំបន់មួយដែលរងផលប៉ះពាល់ខ្លាំងក្លាបំផុតនៅក្នុងរដ្ឋខាងលើ ហើយនៅតំបន់មួយចំនួនក្នុងទីក្រុងនៅតែជន់លិច និងប្រជាជនប្រឈមនឹងការលំបាកក្នុងការធ្វើដំណើរ ។ ប្រភពបានឲ្យដឹងទៀតថា នៅតំបន់ផ្សេងទៀតដែលប្រឈមនឹងស្ថានភាពដូចទឹកជំនន់នៅក្នុងរដ្ឋ រួមមាន...
ទ្រីប៉ូលី៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ថា យោងតាមក្រសួងមហាផ្ទៃ ដែលមានមូលដ្ឋាននៅ ភាគខាងកើតនៃប្រទេសលីប៊ី បានឲ្យដឹងកាលពីថ្ងៃអង្គារថា ចំនួនអ្នកស្លាប់ដោយសារគ្រោះទឹកជំនន់ ដែលបានបង្កមហន្តរាយដ៏ធ្ងន់ធ្ងរ ហើយបានវាយប្រហារមកលើទីក្រុង Derna ស្ថិតនៅភាគខាងកើតនៃប្រទេសលីប៊ី កាលពីថ្ងៃអាទិត្យ បានកើនឡើងដល់ ៣,០៦០នាក់ហើយ ខណៈមនុស្សចំនួន ៥.២០០នាក់ផ្សេងទៀត កំពុងបាត់ខ្លួន។ លោក...
វៀងច័ន្ទ៖ ប្រភពពីទីភ្នាក់ងារព័ត៌មាន Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ថា នៅតាមតំបន់ជាច្រើនរបស់ប្រទេសឡាវ បានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយគ្រោះទឹកជំនន់ និងគ្រោះបាក់ដី ដោយក្នុងនោះ ដីស្រែចម្ការ លំនៅដ្ឋាន និងទ្រព្យសម្បត្តិផ្សេងទៀត បានរងការខូចខាត ដែលប៉ះពាល់ដល់ប្រជាជនរាប់ពាន់នាក់ នៅទូទាំងប្រទេសនេះ ។ គេបានដឹងថា ភ្លៀងធ្លាក់យ៉ាងគំហុកបាននាំឱ្យ មានទឹកជំនន់យ៉ាងធ្ងន់ធ្ងរនៅក្នុង ខេត្តមួយចំនួនរបស់ប្រទេសឡាវ...
ម៉ានីល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ថា មន្ត្រីការពារជនស៊ីវិលបានឲ្យដឹង នៅថ្ងៃចន្ទថា គ្រោះទឹកជំនន់នៅចំថ្ងៃបុណ្យណូអ៊ែល នៅក្នុងប្រទេសហ្វីលីពីនបាន បង្ខំឱ្យមានការជម្លៀសមនុស្សជិត ៤៦.០០០នាក់ ចាកចេញពីលំនៅដ្ឋានរបស់ពួកគេ ។ ក្រុមមន្ត្រីបានឲ្យដឹងទៀតថា មនុស្ស២នាក់បានស្លាប់ និង៩នាក់ផ្សេងទៀតបានបាត់ខ្លួន បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង តាមរដូវកាលដែលបានជន់លិច ផ្នែកខ្លះនៃតំបន់ភាគខាងត្បូង...
អ.ស.ប៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ថា អាជ្ញាធរមូលដ្ឋានក្នុងប្រទេសយេមែន បានរាយការណ៍ថា មនុស្សចំនួន៧៧នាក់បានស្លាប់ រួមទាំងកុមារផងដែរ នៅក្នុងពេលមានគ្រោះទឹកជំនន់ចាប់ពីពាក់កណ្តាលខែកក្កដារហូតដល់ពាក់កណ្តាលខែសីហានេះ ដែលបានបង្កផលប៉ះពាល់ដល់មនុស្សជាង២០០.០០០នាក់ នេះបើតាមមនុស្សធម៌របស់អង្គការសហប្រជាជាតិ (UN) បានឲ្យដឹងកាលពីថ្ងៃពុធ ។ ការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌ ហៅកាត់ថា (OCHA) របស់អង្គការសហប្រជាជាតិ បានលើកឡើងថា ភ្លៀងធ្លាក់ខ្លាំងបានបង្កឲ្យមានគ្រោះទឹកជំនន់នៅទូទាំង១៦នៃក្រុងទាំង២០នៅក្នុងប្រទេស ជាពិសេសប៉ះពាល់ដល់ទីតាំង...
កាធូម៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធ ទី១៧ ខែសីហា ឆ្នាំ២០២២ថា ក្រុមប្រឹក្សាជាតិការពារជនស៊ីវិល របស់ប្រទេសបានឲ្យដឹង នៅថ្ងៃអង្គារថា ចំនួនអ្នកស្លាប់ដោយសារព្យុះភ្លៀង ធ្លាក់ចុះយ៉ាងខ្លាំងនាពេលថ្មីៗនេះ និងគ្រោះទឹកជំនន់ នៅក្នុងប្រទេសស៊ូដង់ បានកើនឡើងដល់៧៥នាក់ហើយ ។ ក្រុមប្រឹក្សាបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា លើសពីនេះ មនុស្ស៣០នាក់បានរងរបួស ខណៈដែលផ្ទះចំនួន ១២.៥៥១ខ្នង ត្រូវបានបំផ្លាញ...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាមនុស្សសរុបប្រមាណជា៦៨នាក់ បានបាត់បង់ជីវិត នៅក្នុងគ្រោះធម្មជាតិដោយសារទឹកជំនន់ ក្នុងប្រទេសបង់ក្លាដេស។ សេចក្តីប្រកាសដែលធ្វើឡើង ដោយមជ្ឈមណ្ឌលនៃកិច្ចការងារសង្គ្រោះបន្ទាន់ ដែលស្ថិតនៅក្រោម ក្រសួងសុខាភិបាល បានបញ្ជាក់ដែរថាទឹកជំនន់ដែលបានកកើតឡើង ពីភ្លៀងធ្លាក់ខ្លាំងបានបង្ហគ្រោះថ្នាក់ និងបំផ្លាញទ្រព្យសម្បត្តិ របស់ពលរដ្ឋជាច្រើនផ្សេងទៀតផងដែរ។ អជ្ញាធរនេះបានបញ្ជាក់ថា ទោះបីជាយ៉ាងណាក្តី ចំនួននៃអ្នកស្លាប់នេះបានកើតឡើង ចន្លោះពីថ្ងៃទី១៧ដល់ថ្ងៃទី២៣ខែមិថុនា ហើយអ្នកខ្លះស្លាប់ដោយសារលង់ទឹក អ្នកខ្លះស្លាប់ដោយពស់ចឹក និងអ្នកខ្លះទៀតស្លាប់...