ព័ត៌មានអន្តរជាតិ

គ្រោះទឹកជំនន់ នៅភាគខាងត្បូង ប្រទេសថៃឡង់ដ៏ បណ្តាលឲ្យស្លាប់៦នាក់ និងបង្កផលប៉ះពាល់ដល់គ្រួសាររាប់ម៉ឺននាក់

រូបភាពពី៖​ XINHUA

បាងកក៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃ២៧ ខែធ្នូ ឆ្នាំ២០២៣ថា មន្ត្រីថៃមួយរូបបានឲ្យដឹងនៅថ្ងៃពុធនេះថា គ្រោះទឹកជំនន់ភ្លាមៗបានកើតឡើង នៅភាគខាងត្បូង នៃប្រទេសថៃឡង់ដ៏ បានសម្លាប់មនុស្សយ៉ាងហោចណាស់៦ នាក់ ដោយបានបង្កប៉ះពាល់ដល់គ្រួសាររាប់ម៉ឺននាក់នៅក្នុងខេត្តចំនួន៥ស្របពេលមានភ្លៀងធ្លាក់ចុះជាបន្តបន្ទាប់ ។

លោក Preecha Nualnoi អភិបាលរងខេត្ត Narathiwat បានលើកឡើងថា គ្រោះទឹកជំនន់បានសម្លាប់មនុស្សយ៉ាងហោចណាស់ចំនួន៦នាក់ រួមទាំងមនុស្សចាស់វ័យ៨៩ឆ្នាំម្នាក់ផងដែរ ។

គ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរដែលបង្កឡើងដោយភ្លៀងធ្លាក់ចុះយ៉ាាងខ្លាំងក្នុងរយៈពេល៣ថ្ងៃកន្លងមកនេះ បានវាយលុកមកលើខេត្តនៅភាគខាងត្បូងផ្នែកខាងក្រោមរួមមាន ខេត្ត Narathiwat, Yala, Pattanai, Songkla និងខេត្ត Satun ។
នាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយបានឲ្យដឹងនៅថ្ងៃពុធនេះថា វាជាគ្រោះទឹកជំនន់ដ៏អាក្រក់បំផុតក្នុងរយៈពេលកន្លះសតវត្សរ៍កន្លងមកនេះនៅភាគខាងត្បូងនៃប្រទេសថៃឡង់ដ៏ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top