ភ្នំពេញ ៖ រដ្ឋបាលខេត្តព្រះសីហនុ បានអំពាវនាវដល់ប្រជាពលរដ្ឋត្រូវបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត ចំពោះកម្រិតទឹកភ្លៀងខ្លាំង នាពេលនេះ។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ រដ្ឋបាលខេត្តព្រះសីហនុ នៅយប់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ បានសរសេរថា “គិតត្រឹមយប់នេះ កម្រិតទឹកភ្លៀងមានកម្ពស់ ២៧៥មីលីម៉ែត្រ ពីកម្រិតបង្គួរទៅខ្លាំង សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត ដោយស្វែងរកទីតាំងដែលមានសុវត្ថិភាព និងកុំធ្វើដំណើរចាកចេញពីផ្ទះបើគ្មានភាពចាំបាច់”។ សូមជម្រាបជូនថា កម្រិតទឹកភ្លៀងនៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ...
អង់ការ៉ា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ថា ចំនួនអ្នកស្លាប់ដោយសារគ្រោះ ទឹកជំនន់នៅតំបន់សមុទ្រខ្មៅ ស្ថិតនៅភាគខាងជើងប្រទេសតួកគី បានកើនឡើងដល់ ៧៧នាក់ គិតត្រឹមថ្ងៃអង្គារ ខណៈដែលត្រូវក្រុមសង្គ្រោះបន្ទាន់ កំពុងធ្វើការរុករកជនរងគ្រោះ បន្ថែមទៀត ។ ទីភ្នាក់ងារគ្រប់គ្រង គ្រោះមហន្តរាយរបស់ប្រទេសតួកគី បានឲ្យដឹងនៅក្នុង សេចក្តីប្រកាសមួយថា គ្រោះទឹកជំនន់ ដែលបង្ក ឡើងដោយភ្លៀងធ្លាក់ចុះ...
បរទេស៖ អាជ្ញាធរទទួលបន្ទុក គ្រោះធម្មជាតិ របស់ហ្វីលីពីន នៅថ្ងៃសៅរ៍នេះបានអះអាងថា ពលរដ្ឋរបស់ខ្លួនប្រមាណជា ១៥០០០នាក់ ត្រូវបានបង្ខំចិត្តចាកចេញ ពីទីលំនៅដ្ឋានរបស់ខ្លួន នៅក្នុងទីក្រុងម៉ានីល និងតំបន់ជាច្រើនទៀត ដោយសារតែការគម្រាមកំហែង ដោយទឹកជំនន់។ ក្រុមប្រឹក្សាគ្រប់គ្រងហនិភ័យ ដោយគ្រោះធម្មជាតិ ហៅកាត់ថា NDRRMC ដោយអ្នកនាំពាក្យលោក Mark Timbal បានបញ្ជាក់ថាពលរដ្ឋ ជាង១៤០០០នាក់...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើសាររំលែកទុក្ខ ជូនលោក Alexander De CROO នាយករដ្ឋមន្រ្ដីនៃប្រទេសបែលហ្ស៊ីក ចំពោះគ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរ នៅភាគអាគ្នេយ៍ប្រទេសបែលហ្ស៊ិក កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ បណ្ដាលឲ្យបាត់បង់ជីវិតមនុស្សជាង ២០នាក់ និងបាត់ខ្លួនជាច្រើននាក់ ។ តាមរយៈសារលិខិតរំលែកទុក្ខ កាលពីថ្ងៃទី២១...
ប៊ែកឡាំង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយព័ត៌មាននៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ថា គ្រោះទឹកជំនន់ នៅក្នុងប្រទេសអាល្លឺម៉ង់ បានសម្លាប់មនុស្ស អស់១៤១នាក់ ។ នៅក្រុង Bad Muenstereifel ស្ថិតនៅភាគខាងលិច ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ថា ពលរដ្ឋ បានលង់ទឹកស្លាប់ ដោយសារគ្រោះទឹកជំនន់ ។...
បរទេស៖ យោងតាមការចេញផ្សាយរបស់ CNA នៅថ្ងៃអាទិត្យនេះបានឲ្យដឹងថា អធិកាបតីអាល្លឺម៉ង់ លោកស្រី Angela Merkel នឹងបំពេញទស្សនកិច្ច ទៅកាន់ទីតាំងរងគ្រោះ ដោយសារគ្រោះធម្មជាតិទឹកជំនន់ នៅអ៊ឺរ៉ុបខាងលិច។ ទស្សនកិច្ចលើកនេះ ត្រូវបានធ្វើឡើងនៅក្រោយពេលដែល គ្រោះទឹកជំនន់ជាច្រើនថ្ងៃ បានវាយប្រហារ ទៅលើតំបន់អ៊ឺរ៉ុបខាងលិច និងបានបណ្តាលឲ្យមនុស្ស ប្រមាណជា ១៧១នាក់មកហើយ បាត់បង់ជីវិត និងជាច្រើនទៀត...
ប៊ែកឡាំង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ថា គ្រោះទឹកជំនន់បានកើតឡើង នៅភាគខាងលិច នៃប្រទេសអាល្លឺម៉ង់ នៅក្នុងរដ្ឋ Rhineland-Palatinate និងរដ្ឋ North Rhine-Westphalia ដោយសារតែភ្លៀងធ្លាក់ចុះយ៉ាងគំហុក បណ្តាលឲ្យស្លាប់ពលរដ្ឋតិចបំផុត ៥៨នាក់ និងមនុស្សជាច្រើននាក់ទៀតកំពុងបាត់ខ្លួន ។ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ក្នុងស្រុកបានរាយការណ៍ឲ្យដឹងដូច្នេះ ។ លោក...
អាហ្វហ្គានីស្ថាន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ថា រដ្ឋាភិបាលក្នុងស្រុកបានឲ្យដឹងកាលពីថ្ងៃអង្គារថា យ៉ាងហោចណាស់ មនុស្ស១២នាក់បានស្លាប់ ខណៈដែលមានភ្លៀងធ្លាក់ខ្លាំង និងបង្កជាគ្រោះទឹកជំនន់បានវាយប្រហារ តំបន់មួយចំនួននៅខេត្ត Herat ស្ថិតនៅភាគខាងលិចនៃប្រទេសអាហ្វហ្គានីស្ថាន ។ រដ្ឋាភិបាលបានចេញសេចក្តីប្រកាសព័ត៌មានមួយថា “គ្រោះទឹកជំនន់ភ្លាមៗ បានកើតឡើងនៅក្នុងតំបន់ជាច្រើន នៅក្នុងស្រុក Adraskan និងស្រុកជាប់គ្នា នៅខេត្ត Herat...