ព័ត៌មានអន្តរជាតិ

មេដឹកនាំកំពូល អាមេរិក-អង់គ្លេស ប្ដេជ្ញាធ្វើការជាមួយគ្នា អំពីបច្ចុប្បន្នភាពអាហ្វហ្គានីស្ថាន

វ៉ាស៊ីនតោន ៖ នាយករដ្ឋមន្រ្តីអង់គ្លេសលោក បូរីស ចនសុន និងប្រធានាធិបតី អាមេរិកលោក ចូ បៃដិន បានជួបជជែកគ្នា តាមទូរស័ព្ទកាលពីល្ងាចថ្ងៃអង្គារ អំពីស្ថានភាពបច្ចុប្បន្ន នៅអាហ្វហ្គានីស្ថាន បន្ទាប់ពីការ ចូលកាន់កាប់ របស់ក្រុមតាលីបង់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ ។

មេដឹកនាំទាំងពីរ បានស្វាគមន៍កិច្ច សហប្រតិបត្តិការរបស់ប្រទេសទាំងពីរ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ដើម្បីជួយជម្លៀសជនជាតិរបស់ពួកគេ បុគ្គលិកបច្ចុប្បន្ន និងអតីតបុគ្គលិករបស់ពួកគេ និងអ្នកផ្សេងទៀតមកពី អាហ្វហ្គានីស្ថាន។

សេចក្តីថ្លែងការណ៍នោះបានបន្ថែមថា“ ប្រទេសទាំងពីត បានសម្រេចចិត្តបន្តធ្វើការយ៉ាងជិតស្និទ្ធ ជាមួយគ្នានៅប៉ុន្មានថ្ងៃ និងប៉ុន្មានសប្តាហ៍ខាងមុខនេះ ដើម្បីអនុញ្ញាតឱ្យមនុស្សជាច្រើន តាមដែលអាចធ្វើទៅបាន ដើម្បីចាកចេញពីប្រទេសអាហ្វហ្គានីស្ថាន” ។

នាយករដ្ឋមន្រ្តីអង់គ្លេសលោក ចនសុន និងប្រធានាធិបតីអាមេរិកលោក បៃដិន ក៏បានព្រមព្រៀងគ្នាអំពីតម្រូវការ សម្រាប់សហគមន៍ពិភពលោក ដើម្បីរួមគ្នា ដើម្បីទប់ស្កាត់វិបត្តិមនុស្សធម៌ នៅអាហ្វហ្គានីស្ថានផងដែរ។

គម្រោងរបស់អង់គ្លេស រួមមានការបង្កើនជំនួយមនុស្សធម៌ដល់តំបន់ និង ការតាំងទីលំនៅថ្មីរបស់ជនភៀសខ្លួន។ ការិយាល័យសភារបស់ចក្រ ភពអង់គ្លេសបានឲ្យដឹង នៅយប់ថ្ងៃអង្គារថា ជនភៀសខ្លួន អាហ្វហ្គានីស្ថាន រហូតដល់ ២០,០០០ នាក់នឹងត្រូវបានផ្តល់ជូននូវផ្លូវមួយ ដើម្បីរៀបចំផ្ទះនៅប្រទេស អង់គ្លេស ក្នុងរយៈពេល ៥ ឆ្នាំ។

នៅក្នុងការសន្ទនាតាមទូរស័ព្ទ មេដឹកនាំទាំងពីរ ក៏បានព្រមព្រៀងគ្នារៀប ចំកិច្ចប្រជុំថ្នាក់ដឹកនាំក្រុមប្រទេស ទាំង៧ ហៅកាត់ថា (G7) ជាក់ស្តែងនៅថ្ងៃខាងមុខនេះ ដើម្បីពិភាក្សាអំពីស្ថាន ភាពអាហ្វហ្គានីស្ថាន ៕

ដោយ ឈូក បូរ៉ា

To Top