ព្រុចសែល ៖ អស្ថេរភាពនៅអាហ្វហ្គានីស្ថាន ទំនងជានាំឱ្យមានសម្ពាធ ចំណាកស្រុកកើនឡើង ហើយសហភាពអឺរ៉ុប (EU) កំពុងរៀបចំ សម្រាប់ សេណារីយ៉ូទាំងអស់ នេះបើតាមការបញ្ជាក់ របស់ស្នងការអឺរ៉ុប ទទួលបន្ទុកកិច្ចការផ្ទៃក្នុង លោកស្រី Ylva Johansson ។
លោកស្រី Johansson បានចេញសេចក្តីថ្លែងការណ៍មួយ បន្ទាប់ពីកិច្ចប្រជុំរដ្ឋមន្ត្រីមហាផ្ទៃរបស់សហភាពអឺរ៉ុប ដោយលើកឡើងថា សហភាពអឺរ៉ុប មិនគួររង់ចាំជនភៀសខ្លួន ទៅដល់ព្រំដែននៃប្រទេស ជាសមាជិករបស់ខ្លួននោះទេ ផ្ទុយទៅវិញខ្លួន គួរតែរារាំងប្រជាជន មិនឱ្យធ្វើដំណើរឆ្ពោះ ទៅសហភាពអឺរ៉ុប តាមរយៈផ្លូវដែលគ្មានសុវត្ថិភាព មិនប្រក្រតី និងគ្មានការគ្រប់គ្រង ដោយអ្នករត់ពន្ធ។
លោកស្រី បានបន្ថែមថា សហភាពអឺរ៉ុប មិនអាចបោះបង់មនុស្ស ដែលមានគ្រោះថ្នាក់ភ្លាមៗ នៅអាហ្វហ្គានីស្ថានបាននោះទេ ។ អ្នកកាសែតបុគ្គលិក អង្គការក្រៅរដ្ឋាភិបាល និងអ្នកតស៊ូមតិផ្នែកសិទ្ធិមនុស្ស នៅអាហ្វហ្គានីស្ថាន ស្ថិតក្នុងចំណោមអ្នក ដែលមានហានិភ័យ បំផុតជាពិសេសស្ត្រី” ។
លោកស្រី Johansson បានបន្ដថា“ ខ្ញុំបានអំពាវនាវឱ្យប្រទេសជាសមាជិកបង្កើន ការចូលរួមរបស់ពួកគេលើការ តាំងទីលំនៅថ្មី ដើម្បីបង្កើនកូតា តាំងទីលំនៅថ្មី ដើម្បីជួយដល់អ្នក ដែលត្រូវការការការពារ ជាអន្តរជាតិ និងផ្តល់នូវផ្លូវច្បាប់ដោយឥតគិតថ្លៃ” ។ រដ្ឋជាសមាជិក និងផ្តល់ការគាំទ្រ ផ្នែកហិរញ្ញវត្ថុបន្ថែមចាំបាច់លើខ្សែរ ការងារដ៏សំខាន់នេះ ។
នាយករដ្ឋមន្រ្តីហ្វាំងឡង់លោកស្រី Sanna Marin ក៏បានឲ្យដឹងផងដែរថា“ កិច្ចសហប្រតិបត្តិការ ត្រូវបានទាមទារនៅពេលនេះ នៅក្នុងសហគមន៍អន្តរជាតិ ដើម្បីធានាសិទ្ធិស្ត្រី និងជនស៊ីវិល នៅអាហ្វហ្គានីស្ថាន” ។
លោកស្រីបានប្រាប់សន្និសីទ សារព័ត៌មានថា ការប្តេជ្ញាចិត្តជាអន្តរជាតិដ៏ខ្លាំងក្លាឥឡូវនេះ គឺត្រូវការដើម្បីកុំឱ្យស្ថានការណ៍នៅអាហ្វហ្កានីស្ថាន កាន់តែយ៉ាប់យ៉ឺន ។
យោងតាមស្ថិតិរបស់សហភាពអឺរ៉ុប ប្រជាជន អាហ្វហ្គានីស្ថានប្រមាណ ៥៥០,០០០ នាក់ឥឡូវនេះ ត្រូវបានផ្លាស់ប្តូរទីលំនៅពីខាង ក្នុងចាប់តាំងពីដើមឆ្នាំមក ៕
ដោយ ឈូក បូរ៉ា